November 29, 2018

You are here:
ព្រះអម្ចាស់នៃពេលវេលា

កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​ធ្វើ​ការងារ​សំណង់ នៅ​ផ្ទះ​របស់​កូន​ប្រុស​ខ្ញុំ ដែល​ត្រូវ​ធ្វើ​ដំណើរ​ពី​ផ្ទះ​ខ្ញុំ​ទៅ ដោយ​ចំណាយ​ពេល៣​ម៉ោង។ កិច្ចការ​នោះ​បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ថ្ងៃ លើស​ពី​ការ​រំពឹង​ទុក ហើយ​ជា​រៀង​រាល់​ពេល​ព្រឹក ខ្ញុំ​បាន​អធិ​ស្ឋានសូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​ពរ​ឲ្យ​យើង​បញ្ចប់​កិច្ច​ការ នៅ​ពេល​ថ្ងៃ​លិច។ ប៉ុន្តែ រៀង​រាល់​ពេល​ល្ងាច យើង​ចេះ​តែ​មាន​ការងារ​កាន់​តែ​ច្រើន ដែល​ត្រូវ​ធ្វើ។ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ច្រើន​យ៉ាង​នេះ? តើ​អាច​មាន​មូល​ហេតុ​អ្វី ដែល​បណ្តាល​ឲ្យ​មាន​ការ​ពន្យា​ពេល? ខ្ញុំ​ក៏​បាន​ទទួល​ចម្លើយ នៅ​ពេល​ព្រឹក​បន្ទាប់។ ពេល​ខ្ញុំ​កំពុង​រើស​ឧបករណ៍​ជាង​មួយ​ឡើង ទូរស័ព្ទ​ក៏​បាន​រោទ៍​ឡើង ហើយ​មាន​សម្លេង​មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់​បាន​បន្លឺ​ឡើង ដោយ​ភាព​បន្ទាន់​ថា “កូន​ស្រី​របស់​អ្នក​បាន​ជួប​គ្រោះ​ថ្នាក់ ​ហើយ​ក៏​ត្រូវ​របួស។ សូម​មក​ទីនេះ​ជា​បន្ទាន់”។ កូន​ស្រី​ខ្ញុំ រស់​នៅ​ក្បែរ​កូន​ប្រុស​ខ្ញុំ ដូច​នេះ ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​គាត់ ដោយ​ចំណាយ​ពេល​តែ​១៤​នាទី​ប៉ុណ្ណោះ។​ បើ​សិន​ជាខ្ញុំ​នៅ​ផ្ទះ​របស់​ខ្ញុំ​វិញ ខ្ញុំ​ត្រូវ​ចំណាយ​ពេល​៣​ម៉ោង ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​គាត់។ ខ្ញុំ​ក៏​បាន​បើក​ឡាន តាម​ពី​ក្រោយ​រថ​យន្តសង្រ្គោះ​បន្ទាន់ ហើយ​ក៏​បាន​កម្សាន្ត​ចិត្ត​គាត់ មុន​ពេល​គាត់​ចូល​វះ​កាត់។  ពេល​ខ្ញុំ​កំពុង​អង្គុយ​កាន់​ដៃ​គាត់ ខ្ញុំ​ក៏​បាន​ដឹង​ថា បើ​សិន​ជា​ការងារ​សាង​សង់​របស់​ខ្ញុំ មិន​បាន​ពន្យា​ពេល​ទេ នោះ​ខ្ញុំ​មុខ​ជា​មិន​បាន​ទៅ​មើល​កូន​ស្រី​ខ្ញុំ​ទាន់​ពេល​ឡើយ។ ពេល​វេលា​របស់​យើង​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​ជា​ម្ចាស់។ ខ្ញុំ​សូម​លើក​យក​រឿង​របស់​ស្រ្តី​ម្នាក់ ដែល​ព្រះ​ទ្រង់​បាន​ប្រោស​កូន​ប្រុស​នាង​ឲ្យ​រស់​ឡើង​វិញ តាម​រយៈ​ហោរា​អេលីសេ​(២ពង្សាវតាក្សត្រ ៤:១៨-៣៧)។ នាង​បាន​ចេញ​ពី​ស្រុក​កំណើត ដោយ​សារ​គ្រោះ​អត់​ឃ្លាន ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នាង​ក៏​បាន​វិល​ត្រឡប់​មក​វិញ ដើម្បី​ទូល​អង្វរ​ស្តេច ឲ្យ​ប្រទាន​ដី​មក​នាង​វិញ។…

Read article