សូមអរគុណ ដែលអ្នកជាមនុស្សល្អ
កាលខ្ញុំកំពុងថែទាំម្តាយខ្ញុំ នៅមជ្ឈមណ្ឌលព្យាបាលជម្ងឺមហារីក ខ្ញុំក៏បានស្គាល់អ្នកស្រីឡូរី(Lori) ដែលជាអ្នកមើលថែស្វាមីរបស់គាត់ឈ្មោះ ហ្វ្រែង(Frank) ដែលជាអ្នកជម្ងឺមហារីកម្នាក់ទៀត នៅបន្ទប់ផ្សេង ក្នុងអគារតែមួយ។ ខ្ញុំបានជជែកគ្នាលេង សើចសប្បាយ និងចែកចាយពីអារម្មណ៍ ហើយអធិស្ឋានជាមួយអ្នកស្រីឡូរី ក្នុងអគារដែលយើងស្នាក់នៅជាមួយគ្នា។ យើងអរសប្បាយនៅក្នុងការយកអសារគ្នា ទៅវិញទៅមក ក្នុងអំឡុងពេលដែលយើងកំពុងតែមើលថែមនុស្សជាទីស្រឡាញ់របស់យើង។ ថ្ងៃមួយ ខ្ញុំខកមិនបានឡើងជិះឡានក្រុងឲ្យទាន់ពេលវេលា ដែលឡានក្រុងនោះ តែងតែដឹកអ្នកដែលរស់នៅក្នុងកន្លែងនោះ ដោយឥតគិតថ្លៃ ទៅកន្លែងលក់គ្រឿងទេស។ អ្នកស្រីឡូរីក៏ហៅខ្ញុំ ឲ្យឡើងជិះឡានគាត់ ទៅហាងទំនិញ នៅពេលល្ងាចថ្ងៃនោះ។ ខ្ញុំក៏បានឡើងជិះឡានគាត់ ទាំងស្រក់ទឹកភ្នែក ដោយការដឹងគុណ។ ខ្ញុំក៏បានប្រាប់គាត់ថា “ខ្ញុំអរគុណ ដែលអ្នកគឺជាមនុស្សល្អ”។ ខ្ញុំពិតជាអរគុណគាត់ ដោយសារគាត់ជាមនុស្សល្អ គឺមិនគ្រាន់តែដោយសារការអ្វីដែលគាត់បានធ្វើសម្រាប់ខ្ញុំ ក្នុងនាមជាមិត្តភក្តិនោះឡើយ។ បទគម្ពីរទំនុកដំកើង ជំពូក១០០ បានបង្ហាញចេញនូវការអរព្រះគុណព្រះជាម្ចាស់ ដោយសារទ្រង់គឺជាព្រះ គឺមិនគ្រាន់តែដោយសារការអ្វី ដែលទ្រង់បានធ្វើប៉ុណ្ណោះឡើយ។ ក្នុងបទគម្ពីរនេះ អ្នកនិពន្ធបានអញ្ជើញ “មនុស្សទាំងអស់នៅលើផែនដី”(ខ.១) ឲ្យ “ថ្វាយបង្គំព្រះអម្ចាស់ ដោយអរសប្បាយ”(ខ.២) ហើយដឹងច្បាស់ថា “ព្រះអម្ចាស់ គឺជាព្រះ”(ខ.៣)។ ព្រះអាទិករនៃយើង បានអញ្ជើញយើង ឲ្យចូលទៅក្នុងព្រះវត្តមានទ្រង់ ឲ្យ…
Read article