សេចក្តីស្រឡាញ់ ដែលស្ថិតស្ថេរ
មានពេលមួយ ប៉ារបស់ខ្ញុំបានស្រែកពីចម្ងាយថា “ប៉ាស្រឡាញ់កូន!” ខណៈពេលដែលខ្ញុំបិទទ្វារឡាន ហើយដើរចូលសាលារៀន។ កាលនោះ ខ្ញុំនៅរៀនថ្នាក់ទី៦ ហើយយើងមានទម្លាប់ធ្វើដូចនេះ រៀងរាល់ពេលព្រឹក អស់រយៈពេលជាច្រើនខែ។ ពេលយើងទៅដល់សាលារៀន ប៉ាតែងតែនិយាយថា “សូមឲ្យកូនមានថ្ងៃដ៏ល្អ! ប៉ាស្រឡាញ់កូន!” ហើយខ្ញុំគ្រាន់តែតបគាត់វិញថា “ប៉ា កូនជម្រាបលា”។ ខ្ញុំមិនបានខឹងគាត់ ឬមិនអើពើចំពោះគាត់នោះទេ។ កាលនោះ គឺដោយសារខ្ញុំរវល់ផ្តោតទៅលើការគិតរបស់ខ្លួនឯងខ្លាំងពេក បានជាមិនបានចាប់អារម្មណ៍ នឹងពាក្យពេចន៍ដែលគាត់បាននិយាយ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីស្រឡាញ់របស់ប៉ាខ្ញុំ នៅតែមិនប្រែប្រួល ចំពោះខ្ញុំ។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ក៏មិនចេះប្រែប្រួល ហើយល្អលើសសេចក្តីស្រឡាញ់របស់ប៉ាខ្ញុំទៅទៀត។ សេចក្តីស្រឡាញ់របស់ទ្រង់ស្ថិតស្ថេរជាដរាប។ ព្រះគម្ពីរដើមជាភាសាហេព្រើរ បានប្រើពាក្យ ហេសេដ ដើម្បីនិយាយអំពីសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនេះ។ គេបានប្រើពាក្យនេះជាច្រើនដង នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយគ្រាន់តែក្នុងបទគម្ពីរទំនុកដំកើង ជំពូក ១៣៦ ពាក្យនេះត្រូវបានប្រើ ២៦ដង។ នៅក្នុងការបកប្រែពាក្យនេះ គេពិបាកនឹងស្វែងរកពាក្យ ដែលមានអត្ថន័យត្រូវនឹងពាក្យនេះ ទាំងស្រុង។ ជាទូទៅគេបកប្រែពាក្យនេះថា “សេចក្តីសប្បុរស” “សេចក្តីស្រឡាញ់ដ៏សប្បុរស” “សេចក្តីមេត្តា” ឬ “ភាពស្មោះត្រង់”។ ពាក្យហេសេដ គឺត្រូវបានប្រើសំដៅ ទៅលើសេចក្តីស្រឡាញ់ ដែលផ្អែកទៅលើការប្តេជ្ញាចិត្ត…
Read article