December 18, 2018

You are here:
ការភ្ញាក់ពីគេងដ៏អស្ចារ្យ

ខ្ញុំ​បាន​សន្សំ​ទុក​នូវ​អនុស្សាវរីយ៍ ដែល​ខ្ញុំ​ធ្លាប់​មាន នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​ជា​មួយ​ក្រុម​គ្រួសារ​របស់​មិត្ត​ភក្តិ​ខ្ញុំ កាល​កូន​ប្រុស​ខ្ញុំ​នៅ​តូច។ កាល​នោះ មនុស្ស​ធំ​បាន​ជជែក​គ្នា​ដល់​យប់ ខណៈ​ពេល​ដែល​កូន​ៗ​របស់​យើង បាន​គេង​លក់​នៅ​លើ​សាឡុង ឬ​កៅ​អី ដោយ​សារ​ពួក​គេ​អស់​កម្លាំង​នឹង​ការ​រត់​លេង​កាល​ពី​ថ្ងៃ។ ពេល​យើង​ដល់​ពេល​ត្រូវ​បែក​គ្នា ខ្ញុំ​ក៏​បាន​បី​កូន​ប្រុស​ខ្ញុំ​ទាំង​ប៉ុន្មាន​នាក់ ចូល​ទៅ​ក្នុង​ឡាន ឲ្យ​ពួក​គេ​ផ្អែក​នៅ​លើ​កៅអី​ឡាន ហើយ​នាំ​ពួក​គេ​ទៅ​ផ្ទះ។ ពេល​យើង​មក​ដល់​ផ្ទះ ខ្ញុំ​ក៏​បាន​លើក​ពួក​គេ​បី​ម្តង​ទៀត ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ក៏​បាន​ផ្តេក​ពួក​គេ​នៅ​លើ​គ្រែ ​រួចថើប​ពួក​គេ ដោយ​ពាក្យ​ថា “រាត្រី​សួស្តី” ហើយ​បិទ​ភ្លើង។​ ដល់​ពេល​ព្រឹក​ឡើង ពួក​គេ​ក៏​បាន​ភ្ញាក់​ឡើង ដោយ​មិន​ដឹង​ថា ខ្លួន​បាន​មក​ដល់​ផ្ទះ​តាំង​ពី​ពេល​ណា។ អនុស្សាវរីយ៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ស្រមៃ អំពី​ពេល​យប់ ដែល​យើង “គេង​លក់​ក្នុង​ព្រះយេស៊ូវ”(១ថែស្សាឡូនិច ៤:១៤)។ ពេលនោះ យើង​នឹង​បាន​ដេក​លក់ … ហើយ​ភ្ញាក់​ដឹង​ខ្លួន​ឡើង នៅ​ក្នុង​ផ្ទះ​ដ៏​អស់​កល្ប​របស់​យើង ដែល​ជា​ផ្ទះ​ដែល​មិន​មាន​ភាព​នឿយ​ហត់ ដែល​យើង​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ កាល​នៅ​លើ​ផែន​ដី។ កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​អាន​ចំ​ខគម្ពីរ​មួយ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ដែល​ជា​សេចក្តី​បញ្ចប់​នៃ​បទ​គម្ពីរ​ចោទិយកថា ដែល​បាន​ចែង​ថា “ម៉ូសេ​ជា​បាវ​បំរើ​ផង​ព្រះយេហូវ៉ា លោក​ស្លាប់​នៅ​ទី​នោះ​ក្នុង​ស្រុក​ម៉ូអាប់​ទៅ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា”(៣៤:៥)។ តាម​ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ គេ​បាន​បក​ប្រែ​តាម​ន័យ​ត្រង់​ថា “លោក​ម៉ូសេ​បាន​ស្លាប់ … ដោយ​ព្រះ​ឱស​នៃ​ព្រះ​អម្ចាស់” ដែល​ឃ្លា​នេះ…

Read article