December 20, 2018

You are here:
ដើរតាមការដឹកនាំ

មាន​ពេល​មួយ យន្ត​ហោះ​ចម្បាំង​បី​គ្រឿង​បាន​ហោះ​ពី​លើ​ដំបូល​ផ្ទះ​របស់​ខ្ញុំ ដោយ​បញ្ចេញ​សម្លេង​លាន់​រំពង។ យន្ត​ហោះ​ទាំងនោះ​បាន​ហោះ​ទន្ទឹម​គ្នា​ធ្វើ​ជា​ក្បួន ដែល​មើល​ទៅ ដូច​យន្ត​ហោះ​តែ​មួយ។ ខ្ញុំ​ក៏​បាន​និយាយ​ប្រាប់​ស្វាមី​របស់​ខ្ញុំ​ថា “អស្ចារ្យ​ណាស់” គាត់​ក៏​តប​ថា “មែន​ហើយ​គួរ​ឲ្យ​ស្ងប់​ស្ងែង​ណាស់”។ យើង​រស់​នៅ​ក្បែរ​បន្ទាយ​ទ័ព​អាកាស​ ដូច​នេះ ទិដ្ឋ​ភាព​បែប​នេះ គឺ​មិន​មាន​អ្វី​ចម្លែក​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​យន្ត​ហោះ​ចម្បាំង​ទាំង​នោះ​ហោះ​រំលង​ផ្ទះ​ខ្ញុំ​ម្តង​ៗ ខ្ញុំ​តែង​តែ​សួរ​ខ្លួន​ឯង​ថា តើ​ធ្វើ​ដូច​ម្តេច ឲ្យ​ពួកគេ​អាច​ហោះ​ហើរ​ជិត​គ្នា​យ៉ាង​នេះ ដោយ​មិន​បាត់​បង់​ម្ចាស់​ការ ឬ​ការ​គ្រប់​គ្រង​យន្ត​ហោះ?  ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ច្បាស់​ថា មូល​ហេតុ​ដែល​ពួក​គេ​អាច​ធ្វើ​ដូច​នេះ​បាន គឺ​ដោយ​សារ​ការ​បន្ទាប​ខ្លួន។ អ្នក​បើក​បរ​យន្ត​ហោះ​ទាំង​ពីរ ដែល​ហោះ​សងខាង មាន​ការ​ជឿ​ទុក​ចិត្ត​ថា អ្នក​បើក​យន្ត​ហោះ​ដែល​នៅ​កណ្តាល និង​នាំ​មុខ​គេ កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​ ដោយ​ល្បឿន​ និង​គន្លង​ដ៏​ត្រឹមត្រូវ បាន​ជា​ពួក​គេ​លះ​បង់​បំណង​ចិត្ត​របស់​ខ្លួន​ឯង ដោយ​ព្រម​ទៅ​តាម​ទិស​ដៅ​ផ្សេង ឬ​ចោទ​សួរ អំពី​ទិស​ដៅ​របស់​អ្នក​ដឹក​នាំ​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ហោះ​ហើរ ក្នុង​ក្បួន ហើយ​ហោះ​តាម​យន្ត​ហោះ​ដែល​នៅ​កណ្តាល និង​នៅ​ខាង​មុខ​យ៉ាង​ប្រកិត។ តើ​ការ​ធ្វើ​ដូច​នេះ បាន​លទ្ធ​ផល​អ្វី? ជា​ការ​ពិត​ណាស់ ​ពួកគេ​បង្កើត​បាន​ក្រុម​ដ៏​ខ្លាំង​ពូកែ​មួយ។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ក៏​មាន​លក្ខណៈ​មិន​ខុស​ពី​អ្នក​បើក​យន្ត​ហោះ​ជា​ក្រុម​នោះ​ឡើយ។ ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ”(លូកា ៩:២៣)។ ការ​ដើរ​តាម​ទ្រង់…

Read article