December 22, 2018

You are here:
ក្តីសង្ឃឹមជាយុត្តិសាស្ត្ររបស់យើង

រហូត​មក​ដល់​ពេល​ដែល​ខ្ញុំ​កំពុង​សរសេរ​អត្ថ​បទ​នេះ ក្រុម​កីឡា​បាល់​ទាត់ ដែល​ខ្ញុំ​ចូល​ចិត្ត​បាន​ប្រកួត​ចាញ់​ប្រាំ​បី​លើក​ ជា​បន្ត​បន្ទាប់។ រៀង​រាល់​ពេល​ដែល​ក្រុម​មួយ​នេះ​ប្រកួត​ចាញ់ ខ្ញុំ​ពិបាក​នឹង​សង្ឃឹម​ថា ពួក​គេ​អាច​ស្រោច​ស្រង់​ខ្លួន​ឯង​ឡើង​វិញ ក្នុង​រដូវ​កាល​នេះ។ គ្រូ​បង្វិក​បាន​ធ្វើ​ការ​កែ​សម្រួល​រៀង​រាល់​សប្តាហ៍ ប៉ុន្តែ ពួក​គេ​នៅ​តែ​មិន​បាន​ទទួល​ជ័យ​ជម្នះ។ ខ្ញុំ​ក៏​បាន​និយាយ​លេងជា​មួយ​មិត្ត​រួម​ការងារ​ខ្ញុំ​ថា ខ្ញុំ​មិន​ហ៊ាន​ធានា​ទេ​ថា ពួក​គេ​នឹង​បាន​ទទួល​លទ្ធ​ផល​ផ្សេង​ពី​នេះ។ ខ្ញុំ​ក៏​បាន​និយាយ​ប្រាប់​គាត់​ថា “ការ​សង្ឃឹម​មិន​មែន​ជា​យុទ្ធ​សាស្រ្ត​ទេ”។ នេះ​ជា​រឿង​ពិត នៅ​ក្នុង​កីឡា​បាល់​ទាត់ ព្រោះ​បើ​គ្រាន់​តែ​សង្ឃឹម គឺ​មិន​អាច​នាំ​ឲ្យ​ទទួល​ជ័យ​ជម្នះ​បាន​ឡើយ។ ប៉ុន្តែ ជីវិត​ខាង​វិញ្ញាណ​របស់​យើង មាន​លក្ខណៈ​ផ្ទុយ​ពី​នេះ។ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​ប្រើ​សេចក្តី​សង្ឃឹម​ជា​យុទ្ធ​សាស្រ្ត​របស់​ទ្រង់​ប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់​ថែម​ទាំង​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​តោង​ទ្រង់​ឲ្យ​ជាប់ ដោយ​ជំនឿ និង​ការ​ទុក​ចិត្ត ដែល​ជា​យុទ្ធ​សាស្រ្ត​តែ​មួយ ដែល​នាំ​ទៅ​រក​ជ័យ​ជម្នះ​។ លោកិយ​នេះ ច្រើន​តែ​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត ប៉ុន្តែ ក្តី​សង្ឃឹម​អាច​ធ្វើ​ជា​យុថ្កា ដែល​ជួយ​ឲ្យ​យើង​ជាប់​នៅ​ក្នុង​សេចក្តី​ពិត​របស់​ព្រះ ក្នុង​អំឡុង​ពេល​ដ៏​វឹក​វរ។ ហោរា​មីកា​បាន​យល់​អំពី​រឿង​នេះ ដែល​ជា​រឿង​ពិត។ គាត់​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ពេល​ដែល​ពួក​អ៊ីស្រាអែល​ងាក​បែរ​ចេញ​ពីព្រះ​ជា​ម្ចាស់។ “វរ​ហើយ​ខ្ញុំ … មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ”(៧:១-២)។ ប៉ុន្តែ បន្ទាប់​មក គាត់​ក៏​បាន​ផ្តោត​ចិត្ត​ជា​ថ្មី​ម្តង​ទៀត ទៅ​លើ​សេចក្តី​សង្ឃឹម​ដ៏​ពិត​របស់​គាត់។ គឺដូច​ដែល​គាត់​បាន​ថ្លែង​ថា “ឯ​ចំណែក​ខ្លួន​ខ្ញុំៗ​នឹង​ទុក​ចិត្ត​ដល់​ព្រះយេហូវ៉ា ខ្ញុំ​នឹង​រង់ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ ព្រះ​នៃ​ខ្ញុំ​ទ្រង់​នឹង​ស្តាប់​ខ្ញុំ”(ខ.៧)។ តើ​ធ្វើ​ដូច​ម្តេច…

Read article