ការជញ្ជឹងគិតអំពីរឿងនោះ
ក្នុងអំឡុងឆ្នាំ ដែលលោកអូសវល ឆេមប័រ(Oswald Chambers) កំពុងបង្រៀននៅមហាវិទ្យាល័យបណ្តុះបណ្តាលព្រះគម្ពីរ នៅទីក្រុងឡុង(ឆ្នាំ១៩១១ ដល់ ១៩១៥) គាត់ច្រើនតែធ្វើឲ្យសិស្សទំាងឡាយមានការភ្ញាក់ផ្អើល ដោយសារការអ្វីដែលគាត់បាននិយាយ ក្នុងម៉ោងរៀន។ មានយុវនារីម្នាក់បានពន្យល់ថា ដោយសារការពិភាក្សាត្រូវបានបំរុងទុកសម្រាប់ម៉ោងញាំអាហារបន្ទាប់ នោះជាញឹកញាប់ សិស្សបានចោទសួរ និងបញ្ចេញមតិបដិសេធន៍ជាច្រើន ដល់លោកឆេមប័រ។ គាត់ក៏បានរំឭកផងដែរថា ជាញឹកញាប់ លោកឆេមប័រគ្រាន់តែញញឹម និងនិយាយថា “សូមទុកសំណួរនេះ សម្រាប់ពេលក្រោយ”។ គាត់ក៏បានលើកទឹកចិត្តពួកគេ ឲ្យជញ្ជឹងគិត អំពីសំណួរទាំងនោះដោយខ្លួនឯង ដោយអនុញ្ញាតឲ្យព្រះជាម្ចាស់បើកបង្ហាញសេចក្តីពិតរបស់ទ្រង់ ដល់ពួកគេ។ ការជញ្ជឹង ឬរំពឹងគិតអំពីរឿងអ្វីមួយ គឺជាការផ្តោត និងគិតស៊ីជម្រៅ អំពីរឿងនោះ។ មុនពេលព្រះយេស៊ូវប្រសូត្រ នៅបេថ្លេហិម មានព្រឹត្តិការណ៍ដ៏គួរឲ្យកត់សំគាល់មួយចំនួនបានកើតឡើង ដែលក្នុងនោះពួកទេវតាក៏បានលេចមក ឲ្យពួកអ្នកគង្វាល ហើយអស់អ្នកណាដែលឮ ក៏មានសេចក្តីអស្ចារ្យ ពីពាក្យដែលពួកអ្នកគង្វាលបានប្រាប់មក។ តែនាងម៉ារាបាន “រក្សាទុករឿងទាំងនោះ ដោយរំពឹងគិតតែក្នុងចិត្ត”(លូកា ២:១៩)។ លោកដាប់ប៊លយូ អ៊ី វ៉ាញ(W. E. Vine) ដែលជាអ្នកជំនាញព្រះគម្ពីរសញ្ញាថ្មី បានមានប្រសាសន៍ថា “ការរំពឹងគិត” គឺជា “ការប្រមូលអារម្មណ៍…
Read article