តើគ្រាន់តែជាថ្ងៃធម្មតាឬ?
លោក វីលៀម ឌីន ហោវេល(William Dean Howells) បាននិពន្ធសៀវភៅរឿង ដែលមានចំណងជើងថា បុណ្យណូអែលជារៀងរាល់ថ្ងៃ ។ ក្នុងសៀវភៅនេះ គាត់បាននិយាយអំពីក្មេងស្រីតូចម្នាក់ ដែលបានទទួលនូវអ្វីដែលគាត់ប្រាថ្នា។ បន្ទាប់ពីឆ្នាំដ៏វែង និងគួរឲ្យធុញថប់ជិតដល់ទីបញ្ចប់ គេរំពឹងចង់ឲ្យថ្ងៃណូអែលមកដល់ ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ នៅថ្ងៃទី៣ ក្តីអំណរក្នុងថ្ងៃណូអែលក៏បានចាប់ផ្តើមរីងស្ងួត នៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ។ មិនយូរប៉ុន្មាន គ្រប់គ្នាក៏បានធុញទ្រាន់នឹងស្ករគ្រាប់។ គេក៏ពិបាករកទិញសាច់មាន់ទើគី តែបើមាន ក៏តម្លៃថ្លៃហួសហេតុដែរ។ គេលែងទទួលអំណោយដោយការដឹងគុណទៀតហើយ ព្រោះអំណោយបានគរដូចភ្នំ នៅគ្រប់ទីកន្លែង។ មនុស្សម្នាក៏បាននិយាយគំរោះគំរើយដាក់គ្នា ទាំងកំហឹង។ តែអរព្រះគុណព្រះអង្គ រឿងនិទានរបស់លោកហោវែល ដែលបានរៀបរាប់ខាងលើ គ្រាន់តែជារឿងនិទាន សម្រាប់រិះគន់មនុស្សប៉ុណ្ណោះ។ ប៉ុន្តែ យើងពិតជាមានពរខ្លាំងណាស់ ដែលម្ចាស់នៃបុណ្យណូអែល មិនដែលធ្វើឲ្យយើងធុញថប់ ឬជិនណាយឡើយ ទោះយើងបានឃើញព្រះនាមទ្រង់ នៅក្នុងព្រះគម្ពីរទាំងមូលក៏ដោយ។ បន្ទាប់ពីព្រះយេស៊ូវយាងឡើងទៅព្រះវរបិតាទ្រង់វិញ សាវ័កពេត្រុសក៏បានប្រកាស់ដល់ហ្វូងមនុស្ស នៅព្រះវិហារ ក្នុងទីក្រុងយេរូសាឡិមថា ព្រះយេស៊ូវ ជាព្រះ ដែលលោកម៉ូសេបានថ្លែង ក្នុងបទទំនាយរបស់គាត់ថា “ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់…
Read article