
មូលហេតុដ៏ល្អដែលត្រូវថែរក្សា
ដោយJohn Blase
August 25, 2021
មានស្រ្តីពីរនាក់អង្គុយនៅកៅអីសង្ខាងផ្លូវដើរក្នុងយន្តហោះ។ ការធ្វើដំណើរតាមជើងហោះហើរនេះ មានរយៈពេល២ម៉ោង ដូចនេះ ទោះចង់ឬមិនចង់ ខ្ញុំក៏បានឃើញការទំនាក់ទំនងរវាងអ្នកទាំងពីរ។ ខ្ញុំអាចមើលឃើញច្បាស់ថា ពួកគេស្គាល់គ្នា ហើយអាចជាសាច់ញាតិនឹងគ្នា។ អ្នកដែលក្មេងជាងគេ ក្នុងចំណោមអ្នកទាំងពីរ(ប្រហែលមានអាយុ៦០ឆ្នាំប្លាយ) ចេះតែលូកដៃចូលទៅក្នុងថង់ យកចំណិតផ្លែប៉ោម ចែកឲ្យស្រ្តីដែលមានវ័យចាស់ជាង(ប្រហែល៩០ឆ្នាំប្លាយ) បន្ទាប់មក ក៏បានហុចនំសាំងវិចតូចៗ រួចក៏បានឲ្យក្រដាសសើមសម្រាប់ជូតសម្អាត ហើយទីបំផុត ក៏បានចែកកាសែតញូយ៉កថែម ឲ្យមើលទៀត។ ការហុចឲ្យមួយលើកៗ ត្រូវបានធ្វើឡើង យ៉ាងទន់ភ្លន់ ដោយភាពថ្លៃថ្នូរយ៉ាងខ្លាំង។ ខណៈពេលដែលយើងក្រោកឡើង ដើម្បីចាកចេញពីយន្តហោះ ខ្ញុំក៏បានប្រាប់ស្រ្តីដែលមានវ័យក្មេងជាងថា “ខ្ញុំបានកត់សំគាល់ឃើញ អ្នកយកចិត្តទុកដាក់ចំពោះគាត់។ អ្នកពិតជាចិត្តល្អណាស់”។ នាងក៏បានឆ្លើយតបថា “គាត់ជាមិត្តល្អបំផុតរបស់ខ្ញុំ។ គាត់ជាម្តាយខ្ញុំ”។ តើវាអស្ចារ្យប៉ុណ្ណា បើសិនជាយើងសុទ្ធតែអាចនិយាយដូចគាត់? ឪពុកម្តាយខ្លះ ប្រៀបដូចជាមិត្តល្អបំផុតរបស់យើង។ តែឪពុកម្តាយខ្លះមិនដូច្នោះទេ។ តាមពិត ទំនាក់ទំនងទាំងនោះ ច្រើនតែមានភាពស្មុគស្មាញ។ សំបុត្រដែលសាវ័កប៉ុលសរសេរផ្ញើទៅលោកធីម៉ូថេ មិនបានមិនអើពើ ចំពោះភាពស្មុគស្មាញនេះឡើយ តែបានបង្រៀនយើង ឲ្យថែរក្សាឪពុកម្តាយ និងជីដូនជីតា ឬសាច់ញាតិរបស់យើង និយាយរួមគឺក្រុមគ្រួសារយើង(១ធីម៉ូថេ ៥:៤,៨)។ មានពេលជាញឹកញាប់ពេកហើយ ដែលយើងធ្វើការថែរក្សាដូចនេះ បើសិនជាសមាជិកគ្រួសារយើងធ្វើល្អចំពោះយើង។ ឬអាចនិយាយបានម្យ៉ាងទៀតថា យើងធ្វើដូចនេះ បើសិនជាយើងគិតថា ពួកគាត់សក្តិសមនឹងទទួលវា។ ប៉ុន្តែ សាវ័កប៉ុលបានផ្តល់ឲ្យនូវហេតុផលដ៏ល្អ ដែលយើងត្រូវតបស្នងពួកគេ។ យើងថែរក្សាពួកគេ គឺដោយសារ ការនេះធ្វើឲ្យព្រះទ្រង់គាប់ព្រះទ័យ(ខ.៤)។—John Blasé
បទគម្ពីរប្រចាំថ្ងៃ
នោះត្រូវឲ្យកូនចៅនោះរៀនឲ្យចេះគោរពប្រតិបត្តិ ដល់ពួកផ្ទះខ្លួនជាដើម។ ១ធីម៉ូថេ ៥:៤