ពេលដែលត្រូវកែលម្អ
មានពេលមួយ ខ្ញុំបានសម្រេចចិត្តធ្វើការកែលម្អផ្នែកខាងក្នុងផ្ទះ ឲ្យថ្មីឡើង។ ប៉ុន្តែ ពេលដែលខ្ញុំចាប់ផ្តើមរៀបចំបន្ទប់មួយ ដើម្បីលាបថ្នាំជញ្ជាំង រដ្ឋបានប្រកាសថា នឹងផ្អាកការលក់ដូរទំនិញសម្រាប់កែលម្អផ្ទះ ដោយសារការរាតត្បាតនៃវីរុសកូវីត១៩។ គ្រាន់តែបានទទួលដំណឹងភ្លាម ខ្ញុំក៏បានប្រញាប់ទៅហាងលក់ទំនិញ ហើយក៏បានទិញសម្ភារៈដែលចាំបាច់។ បើគ្មានសម្ភារៈត្រឹមត្រូវទេ នោះខ្ញុំមិនអាចកែលម្អផ្ទះរបស់ខ្ញុំបានឡើយ។ សាវ័កប៉ុលក៏បានគិតអំពីការកែលម្អមួយបែប ពេលដែលគាត់សរសេរបទគម្ពីរអេភេសូរ ជំពូក៤។ ប៉ុន្តែ ការផ្លាស់ប្តូរដែលគាត់កំពុងតែនិយាយនោះ មិនមែនជាការផ្លាស់ប្តូរសើៗនោះទេ។ ការទទួលជឿព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ ធ្វើឲ្យយើងកើតជាថ្មី តែនៅមានព្រះរាជកិច្ចមួយចំនួន ដែលព្រះវិញ្ញាណចាំបាច់ត្រូវធ្វើ ក្នុងជីវិតយើង។ ព្រះអង្គត្រូវប្រើពេលវេលា និងធ្វើការទ្រង់ ដើម្បីឲ្យយើងសម្រេចនូវ “ភាពសុចរិត និងភាពបរិសុទ្ធពិតប្រាកដ”(អេភេសូរ ៤:២៤)។ ព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធធ្វើការផ្លាស់ប្តូរដ៏ចាំបាច់ ក្នុងជីវិតយើង ដែលអាចជួយឲ្យគេមើលឃើញព្រះយេស៊ូវ ក្នុងពាក្យសម្តី និងការប្រព្រឹត្តរបស់យើង។ ព្រះអង្គជួយយើងឲ្យជំនួសការកុហក ដោយការនិយាយ “សេចក្តីពិត”(ខ.២៥)។ ព្រះអង្គដឹកនាំយើង ឲ្យជៀសវាងអំពើបាប ដែលកើតឡើងពីកំហឹង(ខ.២៦)។ ហើយព្រះអង្គដឹកនាំយើង ឲ្យប្រើពាក្យ “ល្អៗសម្រាប់នឹងស្អាងចិត្ត”(ខ.២៩)។ ការប្រព្រឹត្តដែលព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំនេះ ជាផ្នែកមួយនៃការផ្លាស់ប្រែនៅខាងក្នុង ដែលបង្ហាញចេញមក ក្នុងភាពសប្បុរស ការអាណិត និងការអត់ឱនទោស(ខ.៣២)។ ព្រះវិញ្ញាណធ្វើការ ក្នុងយើង ដើម្បីជួយយើងឲ្យយកតម្រាប់តាមព្រះយេស៊ូវ និងឆ្លុះបញ្ចាំងឲ្យគេស្គាល់បំណងព្រះទ័យនៃព្រះវរបិតា…
Read article