ចូលមកដោយដទៃទទេ
មានពេលមួយ លោករ៉ូបឺត(Robert) បានមកចូលរួមការប្រជុំ ដែលមានការញំាអាហារពេលព្រឹក។ គាត់មានអារម្មណ៍ថា ខ្មាសគេ ពេលដែលដឹងខ្លួនថា គាត់បានភ្លេចយកកាបូបលុយមក។ បញ្ហានេះបានរំខានគាត់ជាខ្លាំង ដល់ថ្នាក់គាត់គិតថា តើគាត់គួរតែកុំញាំអាហារពេលព្រឹក ឬគ្រាន់តែរកអ្វីផឹកបានហើយ។ បន្ទាប់ពីមិត្តភក្តិគាត់បានលើកទឹកចិត្តគាត់ហើយ គាត់ក៏បានសម្រួលឥរិយាបថ។ គាត់ និងមិត្តភក្តិគាត់ក៏បានញាំអាហារពេលព្រឹក ដោយអំណរ ហើយមិត្តភក្តិគាត់ក៏បានចេញថ្លៃអាហារឲ្យគាត់យ៉ាងរីករាយ។ អ្នកប្រហែលជាធ្លាប់ជួបរឿងនេះ ឬរឿងផ្សេងទៀត ដែលធ្វើឲ្យអ្នកចាំបាច់ត្រូវទទួលជំនួយគេ។ វាជារឿងធម្មតាទេ ដែលយើងចង់ចេញលុយ ដោយខ្លួនឯង ប៉ុន្តែ នៅពេលខ្លះ យើងត្រូវតែបន្ទាបខ្លួន ទទួលអ្វីដែលព្រះទ្រង់បានប្រទានមកយើង ដោយព្រះគុណទ្រង់។ ការតបស្នងប្រភេទខ្លះ អាចជាអ្វីដែលកូនពៅវង្វេងបានគិតដល់ ក្នុងបទគម្ពីរ ១៥:១៧-២៤ ខណៈពេលដែលគាត់ពិចារណា អំពីពាក្យដែលគាត់ត្រូវនិយាយទៅកាន់ឪពុកគាត់។ គឺដូចដែលគាត់បាននិយាយថា “ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ”(ខ.១៩)។ តើគេត្រូវចាត់ទុកគាត់ជាជើងឈ្នួលឬ? ឪពុកគាត់ មិនធ្វើដូចនេះទេ! ក្នុងកែវភ្នែករបស់ឪពុកគាត់ គាត់ជាកូនជាទីស្រឡាញ់ ដែលបានវិលត្រឡប់មកផ្ទះវិញ។ ហេតុនេះហើយ គាត់ក៏បានទទួលការឱបថើបដោយក្តីស្រឡាញ់ពីឪពុកគាត់(ខ.២០)។ នេះជារូបភាពដ៏មានន័យ នៅក្នុងដំណឹងល្អ។ វាបានរំឭកយើងថា ដោយសារការសុគតរបស់ព្រះយេស៊ូវ នោះព្រះអង្គបានបើកបង្ហាញព្រះវរបិតាដែលមានក្តីស្រឡាញ់ ដែលបើកព្រះពាហុចំហ ទទួលស្វាគមន៍កូនរបស់ទ្រង់ ដែលវិលត្រឡប់មកវិញ…
Read article