September 23, 2021

You are here:
លោតកញ្ឆេង ដោយសេរីភាព

លោក​ជីម(Jim) ជា​កសិករ​ជំនាន់​ទី​៣ ក្នុង​ត្រកូល​កសិករ។ គាត់​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​គាត់​បាន​អាន​ខគម្ពីរ​ដែល​បាន​ចែង​ថា “​ឯង​រាល់​គ្នា​ដែល​កោតខ្លាច​ដល់​ឈ្មោះ​អញ នោះ​ឯង​រាល់​គ្នា​នឹង​ចេញ​ទៅ លោតកព្ឆោង​ដូច​ជា​កូន​គោ ដែល​លែង​ចេញ​ពី​ក្រោល”(ម៉ាឡាគី ៤:២)។ ខគម្ពីរ​នេះ​ក៏​បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​អធិស្ឋាន​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន​មនុស្ស​គ្រប់​រូប។ គាត់​បាន​នឹក​ចាំ​យ៉ាង​ច្បាស់ អំពី​ពេល​ដែល​កូន​គោ​របស់​គាត់​រត់​ចេញ​ពី​ក្រោល​របស់​វា​យ៉ាង​លឿន ហើយ​លោត​ចុះ​ឡើង យ៉ាង​រំភើប​រីក​រាយ ពេល​គាត់​បើក​ទ្វារ​ឲ្យ​ពួក​វា​ចេញ​ក្រៅ។ ទី​បំផុត គាត់​ក៏​បាន​យល់​អំពី​ការ​សន្យា​របស់​ព្រះ អំពី​សេរីភាព​ដ៏​ពិត។​ ​ កូន​ស្រី​របស់​លោក​ជីម​បាន​និយាយ​រឿង​នេះ​ប្រាប់​ខ្ញុំ ព្រោះ​យើង​កំពុង​ជជែក​គ្នា អំពី​ពាក្យ​ប្រៀប​ប្រដូច ក្នុង​បទ​គម្ពីរ​ម៉ាឡាគី ជំពូក៤ ដែល​ក្នុង​នោះ ហោរាម៉ាឡាគី បាន​ញែក​ឲ្យ​ដាច់​ពី​គ្នា រវាង​អ្នក​ដែល​កោត​ខ្លាច​ព្រះ​នាម​ព្រះ ឬ​នៅ​តែ​បន្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់ និង​អ្នក​ដែល​ទុក​ចិត្ត​តែ​លើ​ខ្លួន​ឯង​(៤:១-២)។ កាល​នោះ លោក​ហោរា​កំពុង​លើក​ទឹក​ចិត្ត​ពួក​អ៊ីស្រាអែល ឲ្យ​ដើរ​តាម​ព្រះ ពេល​ដែល​មនុស្ស​ជា​ច្រើន ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ដឹក​នាំ​សាសនា មិន​បាន​គោរព​ព្រះ​អង្គ និង​ស្តង់​ដា​ដែល​ព្រះ​អង្គ​បាន​ប្រទាន សម្រាប់​ការ​រស់​នៅ​ដោយ​ចិត្ត​ស្មោះ​ត្រង់​(១:១២-១៤ ​៣:៥-៩)។  លោក​ម៉ាឡាគី​ក៏​បាន​អំពាវ​នាវ​ពួក​បណ្តាជន​ឲ្យ​រស់​នៅ ដោយ​ចិត្ត​ស្មោះ​ត្រង់ ព្រោះ​ព្រះ​ទ្រង់​ជិត​ដល់​ពេល ដែល​ត្រូវ​ធ្វើ​ការ​ញែក​ឲ្យ​ដាច់​រវាង​មនុស្ស​ទាំង​ពីរ​ក្រុម​នេះ។ ក្នុង​បរិបទ​នេះ លោក​ម៉ាឡាគី​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច អំពី​កូនគោ​ដែល​លោត​កញ្ឆេង ដើម្បី​ពិពណ៌នា អំពី​ក្តី​អំណរ​ដែល​មិន​អាច​ពិពណ៌នា​បាន ដែល​ក្រុម​មនុស្ស​ស្មោះ​ត្រង់​ទទួល​បាន ពេល​ដែល “​ព្រះ​អាទិត្យ នៃ​សេចក្តី​សុចរិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា…

Read article