October 6, 2021

You are here:
ការជួយគ្នាទៅវិញទៅមក

កាល​អេមបឺ(Amber) កំពុង​លេង​បាល់​បោះ ជា​មួយ​មិត្ត​ភក្តិ​ស្រី​ៗ​របស់​នាង នាង​ក៏​បាន​ដឹង​ថា សហគមន៍​របស់​នាង អាច​ទទួល​ផល​ចំណេញ ពី​ក្រុម​កីឡាករ​នារី​មួយ​ក្រុម។ ដូច​នេះ នាង​ក៏​បាន​បង្កើត​អង្គការ​មិន​រក​ប្រាក់​ចំណេញ ដើម្បី​លើក​កម្ពស់​ការ​ធ្វើ​ការ​ជា​ក្រុម និង​ជះឥទ្ធិពល​ដល់​មនុស្ស​ជំនាន់​ក្រោយ។ អ្នក​ដឹកនាំ​ក្រុម​កីឡាករ​នារី​នេះ បាន​ព្យាយាម​ជួយ​ស្រ្តី និង​ក្មេង​ស្រី​ឲ្យ​មាន​ទំនុក​ចិត្ត និង​ចរិយា​សម្បត្តិ​ល្អ​ៗ ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ក្លាយ​ជា​អ្នក​រួម​ចំណែក​ដ៏​មាន​ន័យ ដល់​សហគមន៍​ក្នុង​តំបន់​របស់​ពួក​គេ។ កីឡាករ​ម្នាក់ ដែល​កំពុង​បង្រៀន​ក្មេង​ស្រី​ដទៃ​ទៀត បាន​និយាយ​ថា “យើង​មាន​ការ​ទុក​ចិត្ត និង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​មិត្ត​រួម​ក្រុម​ចាស់​របស់​ខ្ញុំ។ យើង​បាន​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក តាម​ធម្យោបាយ​ជា​ច្រើន។ ខ្ញុំ​ចង់​ឃើញ​នារី​ទាំង​នោះ​ជោគ​ជ័យ និង​លូត​លាស់”។​ ព្រះ​ទ្រង់​ក៏​សព្វ​ព្រះ​ទ័យ​ឲ្យ​រាស្រ្ត​ទ្រង់​រួបរួម​គ្នា ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​ជំរុញ​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនីច ឲ្យ​លើក​ទឹក​ចិត្ត និង​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក​(១ថែស្សាឡូនិច ៥:១១)។ ព្រះ​ទ្រង់​បាន​ដាក់​យើង​ចូល​ក្នុង​មហា​គ្រួសារ​នៃ​រាស្រ្ត​ទ្រង់ ដើម្បី​ទ្រទ្រង់​យើង ក្នុង​ការ​រស់​នៅ។ យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ដើរ​តាម​ផ្លូវ​នៃ​ជីវិត ក្នុង​ព្រះ​គ្រីស្ទ។  ជួន​កាល ការ​នេះ​ប្រហែល​ជា​មាន​ន័យ​ថា យើង​ត្រូវ​ស្តាប់​គេ​រៀប​រាប់​អំពី​ទុក្ខ​លំបាក​របស់​គេ ដោយ​បំពេញ​តម្រូវការ​ជាក់​ស្តែង ឬ​និយាយ​ពាក្យ​លើក​ទឹក​ចិត្ត​ពីរ​បី​ម៉ាត់។ យើង​អាច​អបអរ​ជ័យ​ជម្នះ​របស់​ពួក​គេ ឬ​អធិស្ឋាន​សូម​កម្លាំង ក្នុង​ពេល​មាន​ទុក្ខ​លំបាក ឬ​ក៏​ជំរុញ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​លូត​លាស់ ក្នុង​ជំនឿ។ ហើយ​យើង​តែង​តែ​អាច​ព្យាយាម​ធ្វើ​ការ​ល្អ សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​(ខ.១៥)។ យើង​អាច​អរ​សប្បាយ​ក្នុង​ការ​ទុក​ចិត្ត និង​ស្រឡាញ់​គ្នា ខណៈ​ពេល​ដែល​យើង​រួម​គ្នា…

Read article