October 9, 2021

You are here:
ត្រូវការប្រាជ្ញា

ដោយសារ​លោក​រ៉ប់(Rob) បាន​ចម្រើន​វ័យ​ធំ​ឡើង ដោយ​គ្មាន​ឪពុក គាត់​ក៏​ខក​ខាន​មិន​បាន​ទទួល​ចំណេះ​ដឹង​ជាក់​ស្តែង ដែល​ឪពុក​ទាំង​ឡាយ ច្រើន​តែ​ផ្ទេរ​ឲ្យ​កូន​ៗ​របស់​ខ្លួន​។ គាត់​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ខ្វះ​ជំនាញ​ដ៏​ចាំ​បាច់ សម្រាប់​ការ​រស់​នៅ ដូច​នេះ គាត់​ក៏​បាន​ផលិត​វីដេអូ​អប់រំ ដាក់​យូធូប ក្នុងChannel “Dad, How Do I?” (ប្រែ​ថា លោក​ពុក តើ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ​ដូច​ម្តេច?)ដើម្បី​បង្ហាញ​ពី​របៀប​ធ្វើ​កិច្ចការ​ចាំ​បាច់​ជា​ច្រើន រាប់​ចាប់​តាំង​ពី​របៀប​ស្វាន​ជញ្ជាំង រហូត​ដល់​របៀប​ដូរ​កង់​ឡាន​ជា​ដើម។ ដោយ​ការ​អាណិត និង​ភាព​កក់ក្តៅ លោក​រ៉ប់​ក៏​បាន​ក្លាយ​ជា​បុគ្គល​ដ៏​ល្បី ក្នុង​យូធូប ដោយ​មាន​អ្នក subscribe រាប់​លាន​នាក់។ មនុស្ស​ជា​ច្រើន​ចង់​ឲ្យ​ឪពុក​ម្តាយ ឬ​អាណា​ព្យាបាល បង្រៀន​ខ្លួន​នូវ​ជំនាញ​ដ៏​មាន​តម្លៃ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​អាច​ឆ្លង​កាត់​ស្ថានភាព​ដ៏​ពិបាក។ លោក​ម៉ូសេ​ក៏​ត្រូវ​ការ​ប្រាជ្ញា បន្ទាប់​ពី​គាត់ និង​ពួក​អ៊ីស្រាអែល​ភៀស​ខ្លួន ពី​ភាព​ជា​ទាសករ ចេញ​ពី​ទឹក​ដី​អេស៊ីព្ទ ហើយ​ក៏​បាន​រួម​គ្នា​ជា​ជាតិ​សាសន៍​មួយ។ លោក​យេត្រូ ដែល​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ ក៏​បាន​ឃើញ​គាត់​មាន​ការ​ហត់​នឿយ នៅ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​របស់​ពួក​បណ្តា​ជន។ ដូច​នេះ លោក​យេត្រូ ក៏​បាន​ឲ្យ​យោបល់​ដល់​លោក​ម៉ូសេ ដើម្បី​ឲ្យ​គាត់​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​ដល់​អ្នក​ដឹកនាំ​ក្រោម​គាត់​(និក្ខមនំ ១៨:១៧-២៣)។ លោក​ម៉ូសេ​ក៏​បាន “ស្តាប់​តាម​ឪពុក​ក្មេក ហើយ​ធ្វើ​តាម​ពាក្យ​លោក​ថា​ទាំង​ប៉ុន្មាន”(ខ.២៤)។ ព្រះ​ទ្រង់​ជ្រាប​ថា យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ប្រាជ្ញា។ អ្នក​ខ្លះ​ប្រហែល​ជា​ព្រះ​ប្រទាន​ពរ ឲ្យ​មាន​ឪពុក​ម្តាយ ដែល​ផ្តល់​យោបល់​ប្រកប​ដោយ​ប្រាជ្ញា…

Read article