October 11, 2021

You are here:
នៅតុអាហាររបស់ស្តេច

ពេទ្យ​សត្វ​បាន​ប្រាប់​មិត្ត​ភក្តិ​ខ្ញុំ​ថា “ឆ្កែ​នេះ នឹង​មិន​ស្លាប់​ទេ តែ​ជើង​របស់​វា ត្រូវ​តែ​កាត់​ចោល”។ មិត្ត​ភក្តិ​ខ្ញុំ​បាន​យក​កូន​ឆ្កែ​អនាថា​មក​ចិញ្ចឹម បន្ទាប់​ពី​វា​ត្រូវ​ឡាន​កិន។ ពេទ្យ​សត្វ​ក៏​បាន​សួរ​គាត់​ថា “តើ​អ្នក​ជា​ម្ចាស់​របស់​វា​មែន​ទេ?” ការ​វះ​កាត់​ត្រូវ​ចំណាយ​អស់​ប្រាក់​ច្រើន ហើយ​កូន​ឆ្កែ​នោះ​ក៏​ត្រូវ​ការ​ការ​ថែ​ទាំ បន្ទាប់​ពី​វា​ជា​សះ​ស្បើយ។ មិត្ត​ភក្តិ​ខ្ញុំ​ក៏​បាន​ឆ្លើយ​ថា “ចាស ឥឡូវ​នេះ ខ្ញុំ​បាន​ក្លាយ​ជា​ម្ចាស់​វា​ហើយ”។ អំពើ​សប្បុរស​របស់​គាត់​ក៏​បាន​ផ្តល់​ឱកាស​ឲ្យ​សត្វ​ឆ្កែ​នោះ​ មាន​អនាគត ក្នុង​ផ្ទះ​ដែល​មាន​ក្តី​ស្រឡាញ់។ មភីបូសែត​បាន​ចាត់​ទុក​ខ្លួន​ឯង​ជា “ឆ្កែ​ស្លាប់​” មួយ​ក្បាល ដែលមិន​សក្តិសម​នឹង​ទទួល​ការ​ល្អ​ពី​គេ(២សាំយ៉ូអែល ៩:៨)។ ដោយសារ​ទ្រង់​ពិការ​ជើង​ទាំង​សង្ខាង ដោយ​សារ​គ្រោះ​ថ្នាក់ កាល​ពី​ក្មេង នោះ​ទ្រង់​ពឹង​ផ្អែក​លើ​ការ​ការពារ និង​ការ​ផ្គត់ផ្គង់​របស់​អ្នក​ដទៃ​(មើល ៤:៤)។ ជាង​នេះ​ទៅ​ទៀត បន្ទាប់​ពី​ស្តេច​សូល ​ជា​ព្រះ​ឰយុកោ​ទ្រង់​បាន​សុគត ទ្រង់​ប្រហែល​ជា​ខ្លាច​ស្តេច​ដាវីឌ ដែល​ជា​ស្តេច​ថ្មី បញ្ជា​គេ​ឲ្យ​សម្លាប់​សត្រូវ ឬ​អ្នក​ដែល​ប្រជែង​នឹង​រាជ​បល្ល័ង្ក​ទ្រង់ ដែល​នេះ​ជា​រឿង​កើត​ឡើង​ជា​ធម្មតា នៅ​សម័យ​នោះ។​ ប៉ុន្តែ ដោយសារ​ស្តេច​ដាវីឌ​ស្រឡាញ់​យ៉ូណាថាន ​ជា​មិត្ត​សំឡាញ់​ទ្រង់ នោះ​ទ្រង់​ក៏​បាន​ធានា​ថា មភីបូសែត​ដែល​ជា​បុត្រ​របស់​យ៉ូណាថាន នឹង​មាន​សុវត្ថិភាព និង​ទទួល​ការ​ថែរក្សា ដូច​កូន​បង្កើត​របស់​ទ្រង់​(៩:៧)។ យើង​ក៏​មិន​ខុស​ពី​មភីបូសែត​ឡើយ ព្រោះ​កាល​ពី​មុន​យើង​ជា​សត្រូវ​របស់​ព្រះ ហើយ​ត្រូវ​ស្លាប់ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​ជួយ​សង្រ្គោះ​យើង ហើយ​ប្រទាន​កន្លែង​ឲ្យ​នៅ​ជា​មួយ​ទ្រង់ ក្នុង​នគរ​ស្ថាន​សួគ៌​ជា​រៀង​រហូត។  នោះ​ជា​អត្ថន័យ​នៃ​ការ​បរិភោគ​នៅ​ពិធី​ជប់​លៀង…

Read article