ភាពពុកផុយចេញពីខាងក្នុង
កាលខ្ញុំស្ថិតក្នុងវ័យជំទង់ ម្តាយខ្ញុំបានគូររូបនៅលើជញ្ជាំងបន្ទប់ទទួលភ្ញៀវរបស់យើង ហើយគំនូរនោះ នៅជាប់លើជញ្ជាំងអស់រយៈពេលបីបួនឆ្នាំ។ គំនូរនោះក៏បានពិពណ៌នា អំពីសំណង់បាក់បែកនៃព្រះវិហារបុរាណរបស់ជនជាតិក្រិក ដែលមានសសរមូលពណ៌សដេកដួលនៅសង្ខាង ទីបាញ់ទឹក និងរូបចម្លាក់ដែលស្ថិតក្នុងភាពបាក់បែក។ ខណៈពេលដែលខ្ញុំមើលសំណង់ស្ថាបត្យកម្មរបស់សាសន៍ក្រិក ដែលធ្លាប់តែមានសម្រស់ដ៏អស្ចារ្យ ខ្ញុំក៏បានព្យាយាមស្រមៃ អំពីកត្តាដែលនាំឲ្យវាទទួលរងការបំផ្លិចបំផ្លាញ។ ខ្ញុំចង់ដឹង ចង់យល់ ជាពិសេស នៅពេលដែលខ្ញុំចាប់ផ្តើមសិក្សា អំពីសោកនាដកម្ម នៃអារ្យធម៌ដែលធ្លាប់តែអស្ចារ្យ និងរុងរឿង តែបានពុកផុយ និងបាក់បែក ពីខាងក្នុង មក។ ភាពពុករលួយដែលពេញដោយអំពើបាប និងការបំផ្លិចបំផ្លាញដ៏ព្រៃផ្សៃ ដែលយើងឃើញនៅជុំវិញខ្លួនយើង អាចធ្វើឲ្យយើងមានទុក្ខព្រួយ។ វាជារឿងធម្មតាទេ ដែលយើងព្យាយាមពន្យល់អំពីបញ្ហានេះ ដោយចង្អុលទៅមនុស្ស ឬជាតិសាសន៍ដែលបានបដិសេធព្រះ។ ប៉ុន្តែ តើយើងមិនគួរមើលទៅខាងក្នុងផងដែរទេឬ? ព្រះគម្ពីរបានដាស់តឿនយើង កុំឲ្យធ្វើជាមនុស្សមានពុត ពេលដែលយើងនាំអ្នកដទៃ ឲ្យងាកបែរពីផ្លូវរបស់ពួកគេ ដែលមានពេញដោយបាប ខណៈពេលដែលយើងមិនបានមើល ទៅក្នុងចិត្តខ្លួនឯង ឲ្យកាន់តែស៊ីជម្រៅ(ម៉ាថាយ ៧:១-៥)។ បទគម្ពីរទំនុកដំកើង ជំពូក៣២ បានជំរុញយើង ឲ្យមើល និងសារភាពបាបរបស់យើង។ ទាល់តែយើងបានទទួលស្គាល់ និងសារភាពអំពើបាបផ្ទាល់ខ្លួនរបស់យើង ទើបយើងអាចពិសោធន៍នឹងសេរីភាព រួចផុតពីទោសកំហុស និងទទួលនូវក្តីអំណរដែលកើតចេញពីការប្រែចិត្ត(ខ.១-៥)។ ហើយខណៈពេលដែលយើងអរសប្បាយ ក្នុងការដឹងថា…
Read article