ភាពពុកផុយចេញពីខាងក្នុង

កាល​ខ្ញុំ​ស្ថិត​ក្នុង​វ័យ​ជំទង់ ម្តាយ​ខ្ញុំ​បាន​គូរ​រូប​នៅ​លើ​ជញ្ជាំង​បន្ទប់​ទទួល​ភ្ញៀវ​របស់​យើង ហើយ​គំនូរ​នោះ នៅ​ជាប់​លើ​ជញ្ជាំង​អស់​រយៈ​ពេល​បី​បួន​ឆ្នាំ។​ គំនូរ​នោះ​ក៏​បាន​ពិពណ៌នា អំពី​សំណង់​បាក់​បែក​នៃ​ព្រះវិហារ​បុរាណ​របស់​ជន​ជាតិ​ក្រិក ដែល​មាន​សសរ​មូល​ពណ៌​ស​ដេក​ដួល​នៅ​សង្ខាង ទី​បាញ់​ទឹក និង​រូប​ចម្លាក់​ដែល​ស្ថិត​ក្នុង​ភាព​បាក់​បែក។ ខណៈ​ពេល​ដែល​ខ្ញុំ​មើល​សំណង់​ស្ថាបត្យកម្ម​របស់​សាសន៍​ក្រិក ដែល​ធ្លាប់​តែ​មាន​សម្រស់​ដ៏​អស្ចារ្យ ខ្ញុំ​ក៏​បាន​ព្យាយាម​ស្រមៃ អំពី​កត្តា​ដែល​នាំ​ឲ្យ​វា​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ។​ ខ្ញុំ​ចង់​ដឹង ចង់​យល់ ជា​ពិសេស នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​សិក្សា អំពី​សោកនាដកម្ម នៃ​អារ្យធម៌​ដែល​ធ្លាប់​តែ​អស្ចារ្យ និង​រុង​រឿង តែ​បាន​ពុក​ផុយ និង​បាក់​បែក ពី​ខាង​ក្នុង មក។

ភាព​ពុក​រលួយ​ដែល​ពេញ​ដោយ​អំពើ​បាប និង​ការ​បំផ្លិច​បំផ្លាញ​ដ៏​ព្រៃផ្សៃ ដែល​យើង​ឃើញ​នៅ​ជុំវិញ​ខ្លួន​យើង អាច​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខ​ព្រួយ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​ព្យាយាម​ពន្យល់​អំពី​បញ្ហា​នេះ ដោយ​ចង្អុល​ទៅ​មនុស្ស ឬ​ជាតិ​សាសន៍​ដែល​បាន​បដិសេធ​ព្រះ។ ប៉ុន្តែ តើ​យើង​មិន​គួរ​មើល​ទៅ​ខាង​ក្នុង​ផង​ដែរ​ទេ​ឬ? ព្រះ​គម្ពីរ​បាន​ដាស់​តឿន​យើង កុំ​ឲ្យ​ធ្វើ​ជា​មនុស្ស​មាន​ពុត ពេល​ដែល​យើង​នាំ​អ្នក​ដទៃ ឲ្យ​ងាក​បែរ​ពី​ផ្លូវ​របស់​ពួក​គេ ដែល​មាន​ពេញ​ដោយ​បាប ខណៈ​ពេល​ដែល​យើង​មិន​បាន​មើល​ ទៅ​ក្នុង​ចិត្ត​ខ្លួន​ឯង​ ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ(ម៉ាថាយ ៧:១-៥)។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៣២ បាន​ជំរុញ​យើង ឲ្យ​មើល និង​សារភាព​បាប​របស់​យើង។ ទាល់​តែ​យើង​បាន​ទទួល​ស្គាល់ និង​សារភាព​អំពើ​បាប​ផ្ទាល់​ខ្លួន​របស់​យើង ទើប​យើង​អាច​ពិសោធន៍​នឹង​សេរីភាព រួច​ផុត​ពី​ទោស​កំហុស និង​ទទួល​នូវ​ក្តី​អំណរ​ដែល​កើត​ចេញ​ពី​ការ​ប្រែ​ចិត្ត​(ខ.១-៥)។ ហើយ​ខណៈ​ពេល​ដែល​យើង​អរសប្បាយ ក្នុង​ការ​ដឹង​ថា ព្រះ​ទ្រង់​ប្រទាន​យើង នូវ​ការ​ប្រែ​ចិត្ត​ដ៏​ពោរ​ពេញ យើង​អាច​ចែក​រំលែក​ក្តី​សង្ឃឹម​នោះ ជា​មួយ​អ្នក​ដទៃ ដែល​កំពុង​តយុទ្ធ​នឹង​អំពើ​បាប។​—Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles