ចែករំលែកការកម្សាន្តចិត្ត
ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរ។ ២កូរិនថូស ១:៤ ពេលដែលកូនស្រីរបស់ខ្ញុំ ឈ្មោះ ហេយលី(Hayley) មកលេងខ្ញុំ ខ្ញុំបានឃើញកូនប្រុសរបស់គាត់ អាយុ៣ឆ្នាំ ឈ្មោះ ខាលុម(Callum) មានដៃអាវចម្លែក។ ដៃអាវនោះវែង មានស្រោមដៃជាប់នៅខាងចុង។ ចៅប្រុសខ្ញុំមានជំងឺត្រអក ម្យ៉ាងដែលធ្វើឲ្យស្បែករមាស់ គ្រើម និងឈឺ។ ហេយលីក៏បានពន្យល់ខ្ញុំថា ដៃអាវនោះជួយបង្ការ ខាលុម កុំឲ្យអេះ និងធ្វើឲ្យស្បែករបស់គាត់ដាច់រលាត់។ ៧ខែក្រោយមក ស្បែករបស់ហេយលីក៏បានកើតរមាស់ ហើយនាងក៏បានអេះមិនឈប់។ នាងក៏បានសារភាពថា ឥឡូវនេះ នាងយល់អំពីការលំបាកដែលខាលុមបានស៊ូទ្រាំ ហើយនាងប្រហែលគួរតែពាក់ដៃអាវ និងស្រោមដៃនោះដែរ។ ស្ថានភាពរបស់ហេយលី បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរ ២កូរិនថូស ១:៣-៥ ដែលក្នុងនោះ សាវ័កប៉ុលបានមានប្រសាសន៍ថា ព្រះនៃយើងជា “ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរ គឺដោយសារសេចក្តីក្សាន្តនោះឯង ដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយ ដ្បិតដូចជាសេចក្តីទុក្ខលំបាករបស់ព្រះគ្រីស្ទ បានចំរើនឡើងដល់យើងរាល់គ្នាយ៉ាងណា នោះសេចក្តីក្សាន្តចិត្តនៃយើងរាល់គ្នា ក៏ចំរើនដោយសារព្រះគ្រីស្ទបែបដូច្នោះដែរ”។ ជួនកាល ព្រះទ្រង់អនុញ្ញាតឲ្យយើង…
Read article