មេរៀនដែលព្រះប្រទានក្នុងធម្មជាតិ
តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង? យ៉ូប ៣៨:៤ ពីដំបូងយើងគ្រាន់តែដើរកម្សាន្ត នៅក្នុងធម្មជាតិ ក្នុងរដូវផ្ការីក តែរឿងនេះក៏បានផ្លាស់ប្តូរទៅជារឿងពិសេស ខណៈពេលដែលភរិយាខ្ញុំ និងខ្ញុំកំពុងតែដើរតាមមាត់ស្ទឹង នៃស្រុកកំណើតរបស់យើង។ ពេលនោះ យើងបានកត់សំគាល់ឃើញមិត្តចាស់មួយចំនួន នៅលើកំណាត់ឈើធំមួយ លើផ្ទៃទឹករលកអង្កាញ់ៗ ។ ពួកគេគឺជាសត្វអណ្ដើកធំៗ៥ ឬ៦ក្បាល កំពុងសំដិលថ្ងៃ។ យើងក៏បានញញឹមដាក់ទិដ្ឋភាពដ៏អស្ចារ្យនៃសត្វល្មូនទាំងនោះ ដែលយើងខានឃើញពួកវាជាច្រើនខែមកហើយ។ យើងសប្បាយចិត្ត ដែលបានឃើញពួកវាត្រឡប់មកវិញ ហើយយើងក៏បានអបអរពេលដ៏មានអំណរ ចំពោះស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ ព្រះទ្រង់ក៏ធ្លាប់បាននាំលោកយ៉ូបដើរ នៅក្នុងធម្មជាតិផងដែរ(មើល យ៉ូប ៣៨)។ បុរសដែលកំពុងជួបទុក្ខសោកនេះ ត្រូវការចម្លើយមួយ ពីព្រះអាទិកររបស់ខ្លួន សម្រាប់បញ្ហារបស់គាត់(ខ.១)។ ហើយការអ្វីដែលគាត់បានឃើញ ក្នុងការធ្វើដំណើររបស់គាត់ ជាមួយព្រះ និងមើលទៅស្នាព្រះហស្តទ្រង់ បាននាំឲ្យគាត់ទទួលបាននូវការលើកទឹកចិត្ត ដែលគាត់ត្រូវការ ក្នុងគ្រាលំបាក។ សូមយើងស្រមៃអំពីការភ្ញាក់ផ្អើលរបស់លោកយ៉ូប ពេលដែលព្រះទ្រង់រំឭកគាត់ អំពីការរចនាទ្រង់ទ្រាយធំ ដែលទ្រង់មានសម្រាប់ពិភពលោក។ លោកយ៉ូបក៏បានស្តាប់ការបកស្រាយមុនគេ អំពីពិភពធម្មជាតិ ពេលដែលព្រះអង្គសួរគាត់ថា “តើឫសផែនដីបានជាប់នៅលើអ្វី តើអ្នកណាបានបញ្ចុះថ្មជ្រុងនោះ ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ?”(ខ.៦-៧)។ គាត់ក៏បានសិក្សាមេរៀនភូមិវិទ្យា ដែលនិយាយអំពីដែនកំណត់នៃសមុទ្រ ដែលទ្រង់បានដាក់(ខ.១១)។ ព្រះអាទិករបានបន្តប្រាប់លោកយ៉ូប អំពីពន្លឺដែលព្រះអង្គបានបង្កើត…
Read article