December 18, 2021

You are here:
ប្រយុទ្ធបានល្អ

ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ។ ២ធីម៉ូថេ ៤:៧ សាលា​រៀន​ដែល​កូន​ប្រុស​ខ្ញុំ ឈ្មោះ ប្រាយអិន(Brian) បង្វឹក​ក្រុម​បាល់​ទាត់ បាន​ចាញ់​ការ​ប្រកួត​ប្រចាំ​រដ្ឋ ក្នុង​ការ​ប្រយុទ្ធ​ដ៏​ស្វិត​ស្វាញ។ គូរ​ប្រកួត​របស់​ពួក​គេ​ប្រកួត​មិន​ដែល​ចាញ់​អស់​រយៈ​ពេល​២​ឆ្នាំ​ហើយ។ ខ្ញុំ​ក៏​បាន​ផ្ញើ​សា​របង្ហាញ​ការ​សោក​ស្តាយ ដល់​គាត់ ហើយ​ក៏​បាន​ទទួល​សារ​ត្រឡប់​មក​វិញ​ថា “ក្មេងៗ​បាន​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ”​។​ គ្មាន​គ្រូ​បង្វឹក​ណា ដែល​បំបាក់​មុខ​កីឡាករ​របស់​ខ្លួន​ បន្ទាប់​ពី​ការ​ប្រកួត​ចាញ់​នោះ​ទេ។ គ្មាន​នរណា​ស្រែក​ដាក់​ពួក​គេ ដោយសារ​ពួក​គេ​ចាញ់ ឬ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស ក្នុង​ការ​ប្រកួតទេ។ ទេ គ្រូ​បង្វឹក​បាន​បង្ហាញ​ចេញ​នូវ​ការ​កោត​សរសើរ​កីឡាករ​វ័យ​ក្មេង នូវ​ចំណុច​ដែល​អាច​សរសើរ។ សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវ ដែល​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ ក៏​នឹង​មិន​ឮ​ពាក្យ​ថ្កោល​ទោស​ធ្ងន់​ៗ ពី​ព្រះ​អង្គ​ដែរ។ ពេល​ដែល​ព្រះ​គ្រីស្ទ​យាង​មក ហើយ​យើង​ឈរ​នៅ​ចំពោះ​ព្រះ​អង្គ ព្រះ​អង្គ​នឹង​មិន​ធ្វើ​ឲ្យ​យើង​ខ្មាស​គេ​ឡើយ។ ព្រះ​អង្គ​ទត​មើល​ការ​ល្អ​ត្រឹម​ត្រូវ​ដែល​យើង​បាន​ធ្វើ និង​ភាព​ស្មោះ​ត្រង់​របស់​យើង កាល​យើង​ដើរ​តាម​ព្រះ​អង្គ(២កូរិនថូស ៥:១០ អេភេសូរ ៦:៨)។ ព្រះ​អង្គ​នឹង​មាន​បន្ទូល​ថា “អ្នក​បម្រើ​ដ៏​ល្អ​ស្មោះ​ត្រង់​អើយ”។ សាវ័ក​ប៉ុល​បាន​ធ្វើ​បន្ទាល់​ថា គាត់​បាន “តយុទ្ធ​យ៉ាង​ល្អ” ហើយ​ទន្ទឹម​រង់​ចាំ​ព្រះអង្គ​ស្វាគមន៍​គាត់ នៅ​នគរ​ស្ថាន​សួគ៌​(២ធីម៉ូថេ ៤:៧-៨)។​ ជីវិត​ជា​ការ​តស៊ូ​ឥត​ឈប់​ឈរ ដោយ​តយុទ្ធ​នឹង​សត្រូវ​ខាង​វិញ្ញាណ​ដ៏​កាច​សាហាវ ដែល​ប្តូរ​ផ្តាច់​ក្នុង​ការ​បំផ្លាញ​យើង។ វា​នឹង​ព្យាយាម​រារាំង​យើង មិន​ឲ្យ​​មាន​លក្ខណៈ​ដូច​ព្រះយេស៊ូវ និង​ស្រឡាញ់​អ្នក​ដទៃ។ ព្រះ​ទ្រង់​ជ្រាប​ថា ក្នុង​ការ​តយុទ្ធ​នេះ…

Read article