January 7, 2022

You are here:
សេចក្តីសង្ឃឹមពិតប្រាកដ

ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្តី​សង្ឃឹម​ដ៏​រស់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ។ ១ពេត្រុស ១:៣ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩៦០ នៅ​សហរដ្ឋ​អាមេរិក មនុស្ស​ជា​ច្រើន​បាន​រំពឹង​ថា នឹង​មាន​ពេល​អនាគត​ដ៏​ភ្លឺ​ស្វាង។ លោក​ប្រធានាធិបតី​វ័យ​ក្មេង ចន អ៊ែហ្វ ឃែននេឌី(John F. Kennedy)  បាន​បង្កើត​កម្ម​វិធី​ព្រំដែន​ថ្មី កម្មវិធី​កង​សន្តិភាព និង​កម្មវិធី​ទៅ​ស្ថាន​ព្រះ​ច័ន្ទ។ ដោយសារ​សេដ្ឋ​កិច្ច​រីក​ចម្រើន មនុស្ស​ជាច្រើន​បាន​រំពឹង​ថា ពេល​អនាគត​នឹង​មាន​ពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ។ បន្ទាប់​មក សង្រ្គាម​វៀតណាម​ក៏​កាន់​តែ​មាន​ការ​រីក​រាល​ដាល អាមេរិក​មាន​ភាព​រំជើប​រំជួល​ក្នុង​ប្រទេស លោក​ខេននេឌី​ត្រូវ​គេ​ធ្វើ​ឃាត ហើយ​ក្តី​សង្ឃឹមថា នឹង​មាន​សង្គម​ដែល​វិជ្ជមាន​បាន​រលាយ​អស់។ ទីបំផុត គំនិត​វិជ្ជមាន​របស់​ពួក​គេ គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ប៉ុណ្ណោះ។ បន្ទាប់​មក នៅ​ឆ្នាំ១៩៦៧ សៀវភៅ ដែល​ទេវវិទូ លោក​ជរហ្គិន ម៉ូលម៉ាន(Jürgen Moltmann) បាន​និពន្ធ មាន​ចំណង​ជើង​ថា ទេវសាស្រ្ត​នៃ​ក្តី​សង្ឃឹម  បាន​ចង្អុល​បង្ហាញ​ពួក​គេ​ឲ្យ​ងាក​ទៅ​រក​ចក្ខុវិស័យ​ដែល​មាន​ភាព​ច្បាស់​លាស់​ជាង។ ផ្លូវ​ដែល​ពួក​គេ​ត្រូវ​ដើរ​នោះ មិន​មែន​ជា​ផ្លូវ​នៃ​គំនិត​វិជ្ជមាន​នោះ​ទេ តែ​ជា​ផ្លូវ​នៃ​ក្តី​សង្ឃឹម។ ផ្លូវ​ទាំង​ពីរ​មិន​ដូច​គ្នា​ទេ។ លោក​ម៉ូលម៉ាន​បាន​បញ្ជាក់​ថា គំនិត​វិជ្ជមាន​មាន​ការ​ផ្តេក​ផ្តួល​ទៅ​លើ​កាលៈទេសៈ ប៉ុន្តែ ក្តី​សង្ឃឹម​បាន​ចាក់​ឫស​ចូល​ទៅ​ក្នុង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ ទោះ​យើង​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ។ តើ​ក្តី​សង្ឃឹម​នេះ​មាន​ប្រភព​មក​ពី​ណា? សាវ័ក​ពេត្រុស​បាន​សរសេរ​ថា “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ…

Read article