January 10, 2022

You are here:
បានលប់ចោលយ៉ាងងាយ

ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ទំនុកដំកើង ១០៣:១២ ខ្ញុំ​មាន​ប្រអប់​បួន​ជ្រុង​ទ្រវែង​ពណ៌​ខៀវ​តូច​មួយ ដែល​មាន​លក្ខណៈ​អស្ចារ្យ​ណាស់។ កាល​ពី​ក្មេង ខ្ញុំ​អាច​លេង​វា​អស់​ជា​ច្រើន​ម៉ោង។  ពេល​ដែល​ខ្ញុំ​មួល​គន្លឹះ​មួយ​នៅ​លើ​ប្រអប់​នោះ ខ្ញុំ​អាច​បង្កើត​ខ្សែ​បន្ទាត់​ផ្តេក​មួយ​នៅ​លើ​អេក្រង់​របស់​វា។ ពេល​ខ្ញុំ​មួល​គន្លឹះ​មួយ​ទៀត ខ្សែ​បន្ទាត់​ឈរ​ក៏​បាន​លេច​រូបរាងឡើង។ ពេល​ខ្ញុំ​មួល​គន្លឹះ​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ ខ្ញុំ​អាច​បង្កើត​ខ្សែ​បន្ទាត់​ទ្រេត រង្វង់ និង​រូប​រាង​ប្លែក​ៗ​ជា​ច្រើន​ទៀត។ ប៉ុន្តែ ភាព​អស្ចារ្យ​ពិត​ប្រាកដ​របស់​វា​កើត​ឡើង នៅ​ពេល​ដែល​ខ្ញុំ​ក្រឡាប់​ក្បាល​វា​ចុះ​ក្រោម ហើយ​អង្រួន​វា​បន្តិច រួច​ត្រឡប់​ក្បាល​វា​ឡើង​ទៅ​លើ​វិញ។ អេក្រង់​វា​ក៏​ប្រែ​ជា​ទទេ​ដូច​ដើម​វិញ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ឱកាស​ធ្វើ​ការ​រចនា​ថ្មី​មួយ​ទៀត។ ការ​អត់​ទោស​របស់​ព្រះ មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ព្រះ​អង្គ​លាង​ជម្រះ​អំពើ​បាប​យើង ឲ្យ​ជ្រះ​ស្អាត​ដូច​ផ្ទាំង​ដែល​គ្មាន​ស្នាម​ប្រឡាក់។ ទោះ​យើង​នៅ​ចាំ​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត ព្រះ​អង្គ​នៅ​តែ​ជ្រើស​រើស​ការ​អត់​ទោស និង​បំភ្លេច​អំពើ​បាប​យើង។ ព្រះ​អង្គ​លាង​សម្អាត​យើង​ឲ្យ​ស្អាត ហើយ​មិន​ប្រកាន់​ទោស​បាប​របស់​យើង​ទៀត​ទេ។ ព្រះ​អង្គ​មិន​ប្រព្រឹត្ត​ចំពោះ​យើង ឲ្យ​ធួន​នឹង​អំពើ​បាប​របស់​យើង​នោះ​ទេ​(ទំនុកដំកើង ១០៣:១០) តែ​បាន​ប្រទាន​ព្រះ​គុណ តាម​រយៈ​ការ​អត់​ទោស​បាប​។ យើង​មាន​ជីវិត​ថ្មី​កំពុង​រង់​ចាំ​យើង ពេល​យើង​ស្វែង​រក​ការ​អត់​ទោស​បាប​របស់​ព្រះ។ ព្រះ​អង្គ​អាច​លុបទោស​កំហុស និង​ក្តី​អាម៉ាស់​របស់​យើង ដោយសារ​អំណោយ​ដ៏​អស្ចារ្យ ដែល​ព្រះ​អង្គ​បាន​ប្រទាន​យើង។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​រំឭក​យើង​ថា ដែល​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា នោះ​ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ​(ខ.១២)។ ក្នុង​ព្រះ​នេត្រ​របស់​ព្រះ អំពើ​បាប​របស់​យើង​មិន​នៅ​ជាប់​នឹង​យើង ដូច​ស្នាម​ប្រឡាក់​នៅ​លើ​ក្រដាស ឬ​រូប​គំនូរ​ក្រវេមក្រវាម​នោះ​ទេ។ នេះ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវ​មាន​អំណរ និង​អរ​ព្រះ​គុណ​ព្រះ​អង្គ…

Read article