ស្រឡាញ់អ្នកដទៃ នៅកន្លែងណាដែលយើងទៅដល់
ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ។ ម៉ាថាយ ២៥:៤០ ក្នុងអំឡុងពេលវិស្សមកាល ខ្ញុំបានអង្គុយនៅលើកំពង់ដ អានព្រះគម្ពីររបស់ខ្ញុំ ហើយមើលស្វាមីខ្ញុំកំពុងស្ទូចត្រី។ មានបុរសម្នាក់បានចូលមកជិតយើង ហើយក៏បានលើកទឹកចិត្តយើងឲ្យប្រើនុយផ្សេង។ គាត់បានងាកមកមើលខ្ញុំ ខណៈពេលដែលគាត់បោះជំហានដើរមកយឺតៗ ហើយប្រាប់ថា គាត់ធ្លាប់ជាប់គុក។ គាត់ក៏បានចង្អុលមកព្រះគម្ពីរខ្ញុំ រួចញញឹម ហើយសួរថា “តើអ្នកគិតថា ព្រះទ្រង់ពិតជាខ្វល់អំពីមនុស្សដូចខ្ញុំមែនឬ?” ខ្ញុំក៏បានបើកបទគម្ពីរម៉ាថាយ ជំពូក២៥ អានឲ្យគាត់ស្តាប់ខគម្ពីរដែលព្រះយេស៊ូវមានបន្ទូល អំពីអ្នកដែលទៅសួរសុខទុក្ខអ្នកទោស។ គាត់ក៏បានសួរទៀតថា “ព្រះគម្ពីរពិតជាចែងដូចនេះមែនទេ? តើបានចែងអំពីអ្នកជាប់គុកមែនឬ? គាត់ស្រក់ទឹកភ្នែករលីងរលោង ពេលដែលខ្ញុំបានចែកចាយ អំពីការដែលព្រះទ្រង់បានចាត់ទុកភាពសប្បុរស ចំពោះកូនទ្រង់ ជាការប្រព្រឹត្តដោយក្តីស្រឡាញ់ចំពោះព្រះអង្គ(ខ.៣១-៤០)។ គាត់ក៏បាននិយាយថា “បើឪពុកម្តាយខ្ញុំបានអត់ទោសឲ្យខ្ញុំដែរ នោះមិនដឹងជាល្អយ៉ាងណាទេ”។ គាត់ក៏បានឱនក្បាល ហើយនិយាយថា “ខ្ញុំនឹងត្រឡប់មកវិញ”។ គាត់ក៏បានត្រឡប់មកវិញ ហើយហុចព្រះគម្ពីរកណ្តាចមួយក្បាលមកខ្ញុំ ដោយសួរថា “តើអ្នកអាចបង្ហាញខគម្ពីរដែលបានចែងអំពីរឿងនេះបានទេ?” ខ្ញុំក៏ងក់ក្បាល។ ខ្ញុំ និងស្វាមីរបស់ខ្ញុំក៏បានឱបគាត់ ខណៈពេលដែលយើងអធិស្ឋានឲ្យគាត់ និងឪពុកម្តាយគាត់។ យើងក៏បានឲ្យអ៊ីមែលទៅវិញទៅមក សម្រាប់ទំនាក់ទំនងគ្នា ហើយក៏បានបន្តអធិស្ឋានឲ្យគាត់ទៀត។ នៅពេលខ្លះ យើងមានអារម្មណ៍ថា គ្មាននរណាស្រឡាញ់ និងស្វាគមន៍យើង…
Read article