តើយើងចង់ជោគជ័យ ឬចង់លះបង់
ដោយសារសេចក្តីនេះ យើងរាល់គ្នាបានស្គាល់សេចក្តីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្តូរព្រះជន្មទ្រង់ជំនួសយើង។ ១យ៉ូហាន ៣:១៦ ក្នុងអំឡុងពេលនៃកម្មវិធីសិក្សានៅរដូវក្តៅ កូនប្រុសខ្ញុំបានអានសៀវភៅមួយក្បាល អំពីក្មេងប្រុសម្នាក់ ដែលចង់ឡើងភ្នំអាល់ផាញ នៅប្រទេសស្វីស។ ក្មេងប្រុសនោះក៏បានចំណាយពេលភាគច្រើន ដើម្បីហ្វឹកហាត់ការឡើងភ្នំ ដើម្បីសម្រេចគោលដៅនេះ។ ទីបំផុត ពេលដែលគាត់ចាប់ផ្តើមឡើង ទៅដល់កំពូលភ្នំ អ្វីៗមិនដំណើរការដូចការគ្រោងទុកនោះឡើយ។ នៅតាមផ្លូវឡើងដែលចោទខ្លាំង មិត្តរួមក្រុមម្នាក់ធ្លាក់ខ្លួនឈឺ ហើយក្មេងប្រុសនោះក៏បានសម្រេចចិត្ត ឲ្យគេទៅចោលគាត់ ដើម្បីនៅមើលថែមិត្តរួមក្រុមនោះ ជាជាងទៅឲ្យដល់គោលដៅរបស់គាត់។ នៅក្នុងថ្នាក់រៀន គ្រូរបស់កូនប្រុសខ្ញុំក៏បានសួរថា “តើក្មេងប្រុសដែលជាតួឯកក្នុងរឿងនេះ ជាមនុស្សបរាជ័យ ដោយសារគាត់មិនបានឡើងឲ្យដល់កំពូលភ្នំឬ?” សិស្សម្នាក់ក៏បានឆ្លើយថា “បាទ គាត់បានកើតពីពូជបរាជ័យ”។ ប៉ុន្តែ ក្មេងប្រុសម្នាក់ទៀត ក៏បានបដិសេធ ដោយលើកហេតុផលថា ក្មេងប្រុសនោះមិនមែនជាមនុស្សបរាជ័យទេ ព្រោះគាត់បានលះបង់អ្វីមួយដែលសំខាន់ ដើម្បីជួយអ្នកដទៃ។ ពេលណាយើងលះបង់ការអ្វីមួយដែលសំខាន់ ដើម្បីមើលថែអ្នកដទៃ គឺយើងកំពុងតែប្រព្រឹត្តដូចព្រះយេស៊ូវហើយ។ ព្រះយេស៊ូវបានលះបង់ការមានផ្ទះ មានប្រាក់ចំណូលទៀងទាត់ និងការទទួលស្គាល់ពីសង្គម ដើម្បីធ្វើដំណើរ ទៅផ្សាយសេចក្តីពិតរបស់ព្រះ។ ទីបំផុត ព្រះអង្គក៏បានលះបង់ព្រះជន្ម ដើម្បីរំដោះយើងឲ្យរួចពីបាប ហើយបង្ហាញក្តីស្រឡាញ់របស់ព្រះ មកយើងរាល់គ្នា(១ពង្សាវតាក្សត្រ ៣១៦)។ ជោគជ័យខាងឯលោកិយ គឺមានភាពខុសគ្នាយ៉ាងខ្លាំង ពីជោគជ័យក្នុងព្រះនេត្រព្រះ។…
Read article