ការប្រើអំណោយទានរបស់យើង
គឺដោយខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក។ ១ពេត្រុស ៤:១០ កាលពីឆ្នាំ២០១៣ តារាភាពយន្តអង់គ្លេស ឈ្មោះ ដាវីឌ ស៊ូឈែត(David Suchet) កំពុងតែជាប់ថតភាគចុងក្រោយ នៃខ្សែភាពយន្តសម្រាប់កម្មវិធីទូរទស្សន៍ ដោយដើរតួរជាលោកហឺឃីលី ភយរ៉ត(Hercule Poirot) ជាអ្នកស៊ើបអង្កេតប៊ែលហ្សិក និងជាមនុស្សជាទីស្រឡាញ់ របស់កញ្ញា អាហ្កាថា គ្រីស្ទី(Agatha Christie) ហើយក៏បានសម្តែងនៅលើឆាកផងដែរ។ ពេលនោះ ជាពេលដែលគាត់មានការសម្តែងជា “តួអង្គសំខាន់បំផុត ក្នុងជីវិតគាត់”។ ក្នុងអំឡុងពេលដ៏មមាញឹកនោះ គាត់ក៏បានថតសម្លេងអានព្រះគម្ពីរប៊ីបទាំងមូល ពីកណ្ឌលោកុប្បត្តិ ដល់កណ្ឌវិវរណៈ ដែលជាសរុប មាន៧៥២៧០២ពាក្យ និងចំណាយពេល២០០ម៉ោង។ លោកស៊ូឈែតបានទទួលជឿព្រះយេស៊ូវ បន្ទាប់ពីគាត់បានអានកណ្ឌគម្ពីររ៉ូម នៅក្នុងព្រះគម្ពីរមួយក្បាល ដែលគាត់បានឃើញ នៅក្នុងបន្ទប់សណ្ឋាគារ។ គាត់ក៏បានហៅគម្រោងនោះថា ការសម្រេចក្តីបំណងធំដែលគាត់មាន ២៧ឆ្នាំហើយ។ គាត់មានអារម្មណ៍ថា គាត់បានទទួលការបណ្តាលចិត្ត។ គាត់បានធ្វើការសិក្សាស្រាវជ្រាវជាច្រើន បានជាគាត់មិនបង្អង់យូរ ហើយក៏បានចាប់ផ្តើមធ្វើការបម្រើព្រះតែម្តង។ បន្ទាប់មក គាត់ក៏បានបរិច្ចាគប្រាក់ខែរបស់គាត់។ ការដែលគាត់បានថតសម្លេងអានព្រះគម្ពីរ ក្នុងពេលដ៏មមាញឹក គឺជាគំរូដែលបានបណ្តាលចិត្តអ្នកដទៃ ឲ្យថ្វាយសិរីល្អដល់ព្រះ ដោយប្រើអំណោយទានរបស់ខ្លួន ដើម្បីបម្រើព្រះ និងអ្នកដទៃ។…
Read article