អ្នកបម្រើ នៅពេលយប់
សូមឲ្យព្រះយេហូវ៉ា ដែលទ្រង់បង្កើតផ្ទៃមេឃ និងផែនដី ទ្រង់ប្រទានពរដល់អ្នករាល់គ្នា ពីក្រុងស៊ីយ៉ូនមកផង។ ទំនុកដំកើង ១៣៤:៣ នៅម៉ោង៣រំលងអាធ្រាត្រ នៅមន្ទីរព្យាបាលជំងឺកំរិតធ្ងន់ អ្នកជំងឺម្នាក់ដែលកំពុងមានការព្រួយបារម្ភ បានចុចប៊ូតុងហៅគ្រូពេទ្យ៤ដង ក្នុងរយៈពេល១ម៉ោង។ អ្នកគ្រូពេទ្យដែលនៅប្រចំាការពេលយប់ ក៏បានឆ្លើយតប ដោយគ្មានការរអ៊ូរទាំ។ មិនយូរប៉ុន្មាន អ្នកជំងឺម្នាក់ទៀត ក៏បានស្រែកឡើង ដើម្បីឲ្យមានគេមកមើលខ្លួន។ អ្នកគ្រូពេទ្យមិនមានការភ្ញាក់ផ្អើលទាល់តែសោះ។ នាងបានស្នើសុំឲ្យនាងបានធ្វើការពេលយប់ តាំងពី៥ឆ្នាំមុន ដើម្បីជៀសវាងភាពរញ៉េរញ៉ៃនៅពេលថ្ងៃ។ បន្ទាប់មក នាងក៏បានស្គាល់ធាតុពិតនៃវេនយាមពេលយប់។ ការធ្វើការពេលយប់នៅមន្ទីរពេទ្យ ជាញឹកញាប់ គឺមានន័យថា នាងត្រូវធ្វើកិច្ចការបន្ថែមដោយខ្លួនឯង ដែលមានដូចជាការលើក និងផ្អៀងខ្លួនអ្នកជំងឺជាដើម។ ហើយក៏មានន័យថា នាងត្រូវតាមដានស្ថានភាពរបស់អ្នកជំងឺយ៉ាងផ្ចិតផ្ចង់ ដើម្បីធ្វើការកត់ត្រា សម្រាប់វេជ្ជបណ្ឌិត ក្នុងពេលសង្គ្រោះបន្ទាន់។ ទោះនាងបានជំនួយពីមិត្តភាពដ៏ជិតស្និទ្ធជាមួយមិត្តរួមការងារនៅពេលយប់ក៏ដោយ ក៏នាងនៅតែពិបាកគេងឲ្យបានគ្រប់គ្រាន់។ ជាញឹកញាប់ នាងបានសុំឲ្យពួកជំនុំនាងអធិស្ឋានឲ្យនាង ដោយមើលឃើញសារៈសំខាន់នៃការងាររបស់នាង។ នាងក៏បាននិយាយថា “សូមសរសើរដំកើងព្រះអង្គ។ ការអធិស្ឋានរបស់ពួកគេបាននាំមកនូវការផ្លាស់ប្តូរ”។ ការសរសើរដំកើងរបស់នាង គឺជាទង្វើដ៏ល្អ និងត្រឹមត្រូវ សម្រាប់អ្នកធ្វើការពេលយប់ ក៏ដូចជាសម្រាប់យើងរាល់គ្នា។ គឺដូចដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានសរសេរថា “នែ អស់អ្នកបំរើរបស់ព្រះយេហូវ៉ា ដែលឈរនៅក្នុងដំណាក់ទ្រង់ នៅពេលយប់អើយ ចូរថ្វាយពរដល់ព្រះយេហូវ៉ាចុះ…
Read article