ការតយុទ្ធរបស់ដើមផ្កាឈូករ័ត្ន
អ្នករាល់គ្នាក៏ពេញលេញក្នុងទ្រង់ ដែលទ្រង់ជាសិរសាលើអស់ទាំងពួកគ្រប់គ្រង និងអំណាចទាំងប៉ុន្មាន។ កូល៉ុស ២:១០ សត្វក្តាន់ នៅក្នុងតំបន់ដែលខ្ញុំរស់នៅ មានការយល់ឃើញ អំពីផ្កាឈូករ័ត្នខុសពីខ្ញុំ។ ពេលដែលខ្ញុំដាំដើមផ្កាឈូករ័ត្នរៀងរាល់រដូវផ្ការីក ខ្ញុំតែងតែរង់ចាំមើលសម្រស់ផ្កាឈូករ័ត្នរីក។ ទោះជាយ៉ាងណាក៏ដោយ សត្វក្តាន់មិនខ្វល់អំពីលទ្ធផលចុងក្រោយនៃដំណាំប្រភេទនេះឡើយ។ ពួកវាគ្រាន់តែចង់ទំពារដើម និងស្លឹករបស់ដើមផ្កាឈូករ័ត្ន ទាល់តែគ្មានសល់អ្វីសោះ។ ដូចនេះ នៅរដូវក្តៅ រៀងរាល់ឆ្នាំ ខ្ញុំតែងតែតយុទ្ធ ដោយខិតខំថែរក្សាដើមផ្កាឈូករ័ត្ន ដើម្បីឲ្យបានឃើញពួកវាលូតលាស់ពេញវ័យ មុនពេលដែលសត្វជើងបួនទាំងនោះ មកស៊ីបំផ្លាញពួកវា។ ជួនកាល ខ្ញុំឈ្នះ ជួនកាល សត្វក្តាន់ឈ្នះ។ ពេលដែលយើងគិតអំពីជីវិតយើង ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងងាយនឹងមើលឃើញសង្គ្រាមស្រដៀងនេះដែរ រវាងយើង និងសាតាំង ដែលជាខ្មាំងសត្រូវរបស់យើង។ គោលដៅរបស់យើង គឺដើម្បីឲ្យមានការលូតលាស់មានភាពពេញវ័យខាងវិញ្ញាណ ដែលជួយឲ្យការរស់នៅរបស់យើងបានថ្វាយសិរីល្អដល់ព្រះ។ អារក្សចង់បំផ្លាញជំនឿយើង ហើយរារាំងយើងមិនឲ្យលូតលាស់។ តែព្រះយេស៊ូវមានអំណាចលើស “ពួកគ្រប់គ្រង និងអំណាចទាំងអស់” ហើយអាចនាំឲ្យយើង “មានភាពពេញលេញ”(កូល៉ុស ២:១០) ដែលបានសេចក្តីថា ព្រះអង្គធ្វើឲ្យយើងពេញលេញ។ ជ័យជម្នះរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង អនុញ្ញាតឲ្យយើងឈរយ៉ាងមាំមួន ក្នុងលោកិយ ដូចផ្កាឈូករ័ត្នដ៏ស្រស់ស្អាតទាំងនោះផងដែរ។ កាលព្រះយេស៊ូវបានយកទោសនៃអំពើបាបរបស់យើង ទៅដំជាប់ឈើឆ្កាង(ខ.១៤) ព្រះអង្គបានបំផ្លាញអំណាចដែលបានគ្រប់គ្រងយើង។ យើងក៏បានចាក់ឫស…
Read article