May 23, 2022

You are here:
ការបញ្ចប់ដ៏ល្អ

ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ។ ២ធីម៉ូថេ ៤:៧ ជា​ញឹក​ញាប់ ខ្ញុំ​មាន​ឯកសិទ្ធិ ក្នុង​ការ​ដឹកនាំ​កម្មវិធី​ជួប​ជុំ​អធិស្ឋាន។ យើង​ម្នាក់​ៗ​ដែល​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ សុទ្ធ​តែ​បាន​ចាក​ចេញពី​ផ្ទះ​ពីរ​បី​ថ្ងៃ ដើម្បី​អធិស្ឋាន និង​ធ្វើ​ការ​ជញ្ជឹង​គិត ដែល​ពិត​ជា​អាច​មាន​ប្រយោជន៍​ខាង​វិញ្ញាណ​ណាស់ បាន​ជា​ក្នុង​អំឡុង​ពេល​នោះ ជួន​កាល ខ្ញុំ​ឲ្យ​អ្នក​ចូល​រួម​ធ្វើ​លំហាត់ ដោយ​ប្រាប់​ពួក​គេ​ថា “សូម​ស្រមៃ​ថា ជីវិត​របស់​អ្នក​បាន​បញ្ចប់ ហើយ​កាសែត​បាន​ចុះ​ផ្សាយ​ដំណឹង​មរណៈ​ភាព​របស់​អ្នក។ តើ​អ្នក​ចង់​ឲ្យ​កាសែត​ចុះ​ផ្សាយ​ដូចម្តេច​ខ្លះ អំពី​ខ្លួន​អ្នក?” សំណួរ​នេះ បាន​នាំ​ឲ្យ​អ្នក​ចូល​រួម​ខ្លះ បាន​ផ្លាស់​ប្តូរ​អាទិភាព​ក្នុង​ការ​រស់​នៅ ដោយ​ដាក់​គោល​ដៅ​ឲ្យ​ជីវិត​របស់​ខ្លួន​មាន​ការ​បញ្ចប់​ដ៏​ល្អ។ កណ្ឌ​គម្ពីរ​ធីម៉ូថេ​ទី​២ គឺ​ជា​សំណេរ​ចុង​ក្រោយ​របស់​សាវ័ក​ប៉ុល។ កាល​នោះ គាត់​មាន​អាយុ​ជាង​៦០​ឆ្នាំ​ ហើយ​ទោះ​គាត់​បាន​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​​ក៏​ដោយ ក៏​នៅ​ពេល​នោះ គាត់​បាន​ដឹង​ថា ជីវិត​គាត់​កាន់​តែ​ជិត​ដល់​ទី​បញ្ចប់​ហើយ(២ធីម៉ូថេ ៤:៦)។ គាត់​នឹង​មិន​ធ្វើ​ដំណើរ​បេសកកម្ម ហើយ​ក៏​មិន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​របស់​គាត់​ទៀត​ឡើយ។ គាត់​បាន​ក្រឡេក​មក​មើល​ជីវិត​ខ្លួន​ឯង ហើយ​និយាយ​ថា “ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ”(ខ.៧)។ គាត់​មិន​មាន​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ទេ(១ធីម៉ូថេ ១:១៥-១៦) តែ​គាត់​បាន​ពិនិត្យ​មើល​ជីវិត​ខ្លួន​ឯង ឃើញ​ថា ខ្លួន​គាត់​បាន​នៅ​ជាប់​ក្នុង​ព្រះ និង​ដំណឹង​ល្អ​យ៉ាង​ត្រឹម​ត្រូវ។ គេ​បាន​និយាយ​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ តាំង​ពី​សម័យ​ដើម​ថា បន្ទាប់​ពី​គាត់​បាន​ផ្ញើ​សំបុត្រ​នេះ​រួច​ហើយ មិន​យូរ​ប៉ុន្មាន គាត់​ក៏​បាន​បាត់​បង់​ជីវិត ដោយ​សារ​ជំនឿ។ ការ​ជញ្ជឹង​គិត​អំពី​ចុង​បញ្ចប់​នៃ​ជីវិត​របស់​យើង…

Read article