ទ្រព្យនៅផែនដី និងទ្រព្យដ៏ពិត
ចូរប្រើទ្រព្យសម្បត្តិលោកីយ៍នេះ ឲ្យបានមិត្រសំឡាញ់ដល់ខ្លួន។ លូកា ១៦:៩ ក្រុមហ៊ុនមួយ បានឲ្យពិន្ទុ១ពាន់ ដល់អតិថិជនដែលបានទិញអាហារណាមួយមុខ ឲ្យបានចំនួន១០ ។ ពេលនោះ មានបុរសម្នាក់បានដឹងថា ផលិតផលថោកបំផុតដែលគាត់បានទិញពីក្រុមហ៊ុននេះ គឺជាស្ករសូកូឡាជាង១ម៉ឺន២ពាន់ពែង ដោយចំណាយជាសរុបអស់ ៣ពាន់ដុល្លា។ គាត់ក៏បានទទួលចំណាត់ថ្នាក់មាស ហើយគាត់ និងគ្រួសារគាត់ទទួលបាននូវការធ្វើដំណើរដោយឥតគិតថ្លៃតាមយន្តហោះរៀងរាល់ឆ្នាំ អស់មួយជីវិត។ គាត់ក៏បានបរិច្ចាគស្ករសូកូឡាជាច្រើនពែង ធ្វើជាអំណោយមនុស្សធម៌ ដែលបាននាំឲ្យគាត់រួចពន្ធចំនួន៨០០ដុល្លា។ គាត់ពិតជាឆ្លាតណាស់! ព្រះយេស៊ូវបានមានបន្ទូល អំពីរឿងប្រៀបប្រដូចមួយ ស្តីអំពីអ្នកគ្រប់គ្រងដែលមានល្បិចកលម្នាក់។ ពេលគាត់ដឹងថា ចៅហ្វាយគាត់កំពុងដេញគាត់ចោល គាត់ក៏បានកាត់បន្ថយបរិមាណទឹកប្រាក់ ដែលកូនបំណុលទាំងឡាយបានជំពាក់ចៅហ្វាយគាត់។ គាត់ដឹងថា គាត់អាចពឹងពាក់ពួកគេនៅពេលក្រោយ ដោយសារគាត់បានជួយកាត់បន្ថយបំណុលឲ្យពួកគេ។ ព្រះយេស៊ូវមិនបានសរសើរទង្វើខុសក្រមសីលធម៌របស់អ្នកគ្រប់គ្រងរូបនោះទេ តែព្រះអង្គជ្រាបថា យើងអាចរៀនសូត្រពីភាពឈ្លាសវៃរបស់គាត់។ ព្រះអង្គមានបន្ទូលថា “ចូរប្រើទ្រព្យសម្បត្តិលោកីយ៍នេះ ឲ្យបានមិត្រសំឡាញ់ដល់ខ្លួន ដើម្បីកាលណាអ្នករាល់គ្នាខាននៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ”(លូកា ១៦:៩)។ បុរសដែលបានទិញស្ករសូកូឡា បានប្រើការទិញបង្អែមដែលមានតម្លៃ១ពែង ១ពាន់រៀល ទៅជាការធ្វើដំណើរតាមយន្តហោះដោយឥតគិតថ្លៃ តែចូរយើងប្រើ “ទ្រព្យសម្បត្តិក្នុងលោកិយ” ដើម្បី “ទទួលបាននូវទ្រព្យសម្បត្តិដ៏ពិត”(ខ.១១)។ តើទ្រព្យសម្បត្តិដ៏ពិតនោះជាអ្វី? ព្រះយេស៊ូវមានបន្ទូលថា “ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកឲ្យទៅជាទានចុះ…
Read article