July 2, 2022

You are here:
អាចនៅមានជីវិតរស់ និងចម្រើនឡើង

  ដែល​រូបកាយ​ទាំង​មូល​បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​អំពី​ទ្រង់ ដោយសារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់ផ្គង់​ឲ្យ តាម​ខ្នាត​ការងារ​របស់​អវយវៈ​នីមួយ​ៗ នោះ​រូបកាយ​បាន​បង្កើន​ឡើង ដើម្បី​នឹង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់។ អេភេសូរ ៤:១៦ ខ្សែ​ភាព​យន្ត​គំនូរ​ជីវចល​មួយ បាន​និយាយ​អំពី​គ្រួសារ​មួយ ដែល​កំពុង​រស់​នៅ​ក្នុង​រូង​ភ្នំ។ គ្រួសារ​មួយ​នោះ​ជឿ​ថា “មាន​វិធី​តែ​មួយ​ប៉ុណ្ណោះ ដែល​ជួយ​ពួកគេ​ឲ្យ​អាច​នៅ​មាន​ជីវិត​រស់​បាន គឺ​ត្រូវ​ឲ្យ​ក្រុម​គ្រួសារ​ដ៏​តូច​របស់​ពួក​គេ​នៅ​ជុំ​គ្នា”។ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ពិភព​លោក និង​អ្នក​ដទៃ ហេតុ​នេះ​ហើយ​ នៅ​ពេល​ដែល​ពួកគេ​កំពុង​ស្វែង​រក​កន្លែង​ដែល​មាន​សុវត្ថិភាព​សម្រាប់​រស់​នៅ ពួក​គេ​មាន​ពេញ​ដោយ​ការ​ភ័យ​ខ្លាច បន្ទាប់​ពី​រក​ឃើញ​ថា ក្នុង​តំបន់​ដែល​ពូក​គេ​បាន​ជ្រើស​រើស​មាន​គ្រួសារ​មួយ ដែល​ពួក​គេ​មិន​ស្គាល់ កំពុង​រស់​នៅ​ទីនោះ​ស្រាប់​ហើយ។ តែ​មិន​យូរ​ប៉ុន្មាន ពួកគេ​ក៏​បាន​រៀន​ទទួល​យក​ភាព​ខុសគ្នា​ដែល​អ្នក​ជិត​ខាង​ខ្លួន​មាន ហើយ​ទទួល​យក​ជំនួយ​ពី​ពួក​គេ ហើយក៏​អាច​រស់​រាន​ទាំង​អស់​គ្នា។ ពួក​គេ​ក៏​បាន​ដឹង​ថា ខ្លួន​មាន​ចិត្ត​រីក​រាយ​ចំពោះ​គ្រួសារ​នោះ ហើយ​ពួក​គេ​ពិត​ជា​ត្រូវ​ការ​អ្នក​ដទៃ ដើម្បី​ឲ្យ​ការ​រស់​នៅ​មាន​ភាព​ពេញ​លេញ។​ ការ​ទំនាក់​ទំនង​អាច​ជា​ការ​ប្រថុយ​ប្រថាន ព្រោះ​មនុស្ស​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ ឬ​រង​គ្រោះ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​ទ្រង់​បាន​ដាក់​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​នៅ​រួម​គ្នា ក្នុង​រូប​កាយ​តែ​មួយ ដែល​ជា​ពួក​ជំនុំ។ ក្នុង​ការ​ប្រកប​ជា​មួយ​អ្នក​ដទៃ យើង​មាន​ការ​ចម្រើន​ឡើង មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ​(អេភេសូរ ៤:១៣)។ យើង​ត្រូវ​រៀន​ពឹង​ផ្អែក​លើ​ព្រះ​អង្គ ដើម្បី​ឲ្យ​ព្រះ​អង្គ​ជួយ​យើង ឲ្យ​មាន​ចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់​ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់ (ខ.២)។ យើង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្អាង​គ្នា​ឡើង ដោយ​ក្តី​ស្រឡាញ់(ខ.១៦)។…

Read article