July 4, 2022

You are here:
គ្មានសេចក្តីស្រឡាញ់ធំជាងនេះ

  គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ។ យ៉ូហាន ១៥:១៣ កាល​ពី​ឆ្នាំ២០១៩ ពិធី​រំឭក​ខួប​ទី​៧៥ នៃ​ថ្ងៃ​រំដោះ ឌី ដេយ បាន​បង្ហាញ​ការ​គោរព​ដល់​កង​ទ័ព​សម្ព័ន្ធមិត្ត ជាង១៥៦០០០នាក់ ដែល​បាន​ចូល​រួម នៅ​ក្នុង​ការ​វាយ​សម្រុក​ដ៏​ធំ​បំផុត ក្នុង​ប្រវត្តិ​សាស្ត្រ តាម​ផ្លូវ​ទឹក​ដើម្បី​រំដោះ​តំបន់​អឺរ៉ុប​ខាង​លិច ពី​ការ​គ្រប់​គ្រង​របស់​ប្រទេស​អាឡឺម៉ង់។ ក្នុង​ការអធិស្ឋាន​តាម​ការ​ផ្សាយ​របស់​វិទ្យុ នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ១៩៤៤ លោក​ប្រធានាធិបតី រូសេវែល(Roosevelt) បាន​ទូល​សូម​ព្រះ​ទ្រង់​ការពារ​ពួក​គេ ហើយ​អធិស្ឋាន​ថា “ពួក​គេ​ប្រយុទ្ធ មិន​មែន​ដោយ​ការ​លោភ​ចង់​បាន​ទឹក​ដី​ប្រទេស​ដទៃ តែ​ប្រយុទ្ធ​ដើម្បី​បញ្ចប់​ការ​ឈ្លាន​ពាន ដើម្បី​រំដោះ​ទឹក​ដី”។ ពេល​ខ្ញុំ​គិត​អំពី​ការ​ស្ម័គ្រ​ចិត្ត​ប្រឈម​មុខ​ដាក់​គ្រោះ​ថ្នាក់ ដើម្បី​ប្រឆាំង​ការ​អាក្រក់ និង​រំដោះ​ប្រជាជន​ដែល​គេ​សង្កត់​សង្កិន  ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ព្រះបន្ទូល​ព្រះយេស៊ូវ ដែល​បាន​ចែង​ទុក​ថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:១៣)។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ដូច​នេះ កាល​ទ្រង់​កំពុង​បង្រៀន​អ្នក​ដើរ​តាម​ព្រះអង្គ ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ តែ​ព្រះអង្គ​ចង់​ឲ្យ​ពួកគេ​យល់​អំពី​ការ​លះ​បង់ និង​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ គឺ​សេចក្តី​ស្រឡាញ់ ដែល​បង្ហាញ​ចេញ​មក ដោយ​ការ​ស្ម័គ្រ​ចិត្ត​លះ​បង់​ជីវិត​ខ្លួន​ឯង ដើម្បី​អ្នក​ដទៃ។ ការ​ត្រាស់​ហៅ​របស់​ព្រះយេស៊ូវ ឲ្យ​ស្រឡាញ់​អ្នក​ដទៃ ដោយ​ការ​លះ​បង់ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​បង្គាប់​របស់​ព្រះ​អង្គ ឲ្យ​យើង “ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក”(ខ.១៧)។…

Read article