July 6, 2022

You are here:
អ្នកអាចធ្វើបាន!

  នោះ​ក៏​ត្រឡប់​ទៅ​ឯ​លីស្ត្រា អ៊ីកូនាម និង​អាន់ទីយ៉ូក​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ដល់​ពួក​សិស្ស ឲ្យ​មាន​ចិត្ត​រឹងប៉ឹង​ឡើង ហើយ​ទូន្មាន​ឲ្យ​នៅ​ស្ថិតស្ថេរ​ក្នុង​សេចក្តី​ជំនឿ។ កិច្ចការ​១៤:២១-២២ ការ​លើក​ទឹក​ចិត្ត​មាន​សារៈសំខាន់​ដូច​ខ្យល់​អុកស៊ីហ្សែន​អញ្ចឹង​ដែរ។ យើង​មិន​អាច​រស់​នៅ ដោយ​គ្មាន​ការ​លើក​ទឹក​ចិត្ត​បាន​ឡើយ។ នេះ​ជា​រឿង​ពិត ដែល​បាន​កើត​ឡើង ក្នុង​ជីវិត​កុមារា អាយុ​៩​ឆ្នាំ ឈ្មោះ ចេមស៍ សាវិច(James Savage) ដែល​បាន​ហែល​ទឹក​បាន​ចម្ងាយ​ជាង​៣​គីឡូម៉ែត្រ ពី​ឆ្នេរ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីសស្កូ ទៅ​កោះ​អាល់កាត្រាស ហើយ​ហែល​ត្រឡប់​មក​វិញ ដោយ​បំបែក​ឯកត្តកម្ម សម្រាប់​អ្នក​ហែល​វ័យ​ទឹក​ក្មេង​បំផុត ដែល​អាច​សម្រេច​​នូវ​ជោគជ័យ​នេះ​បាន។  ប៉ុន្តែ ពេល​គាត់​ហែល​ទឹក​បាន​៣០​នាទី ចេមស៍​ចង់​ឈប់​ពាក់​កណ្តាល​ទី ដោយសារ​ទឹក​សមុទ្រ​ត្រជាក់​ពេក ហើយ​ក៏​មាន​រលក​ច្រើន​ផង។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​អុំទូក​ជា​ច្រើន​បាន​ស្រែក​លើក​ទឹក​ចិត្ត​គាត់​ថា “ឯង​អាច​ធ្វើ​បាន!” ពាក្យ​សម្ដី​នេះ​បាន​ផ្តល់​កម្លាំង​ចិត្ត ឲ្យ​គាត់​អាច​ទៅ​ដល់​គោលដៅ ដោយ​ជោគ​ជ័យ។ ពេល​ដែល​អ្នក​ជឿ​ព្រះយេស៊ូវ​ចង់​បោះបង់​ចោល​សេចក្តី​ជំនឿ ដោយសារ​ទុក្ខ​លំបាក ​ប្រៀប​ដូច​ជា​ទឹក​សមុទ្រ​ដ៏​ត្រជាក់ មាន​រលក​ច្រើន សាវ័ក​ប៉ុល និង​លោក​បាណាបាស​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ បន្ទាប់​ពី​ពួកគេ​បាន​ផ្សាយ​ដំណឹង​ល្អ​នៅ​ក្នុង​ទីក្រុង​ឌើបេ ពួក​គេ​ក៏​បាន “​ត្រឡប់​ទៅ​ឯ​លីស្ត្រា អ៊ីកូនាម និង​អាន់ទីយ៉ូក​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ដល់​ពួក​សិស្ស ឲ្យ​មាន​ចិត្ត​រឹងប៉ឹង​ឡើង ហើយ​ទូន្មាន​ឲ្យ​នៅ​ស្ថិតស្ថេរ​ក្នុង​សេចក្តី​ជំនឿ”(កិច្ចការ ១៤:២១-២២)។ ពួកគេ​បាន​ជួយ​អ្នក​ជឿ​នៅ​ទីនោះ ឲ្យ​បន្ត​ឈរ​មាំ​មួន ក្នុង​ជំនឿ​លើ​ព្រះ​យេស៊ូវ។ ទុក្ខ​លំបាក​បាន​ធ្វើ​ឲ្យ​ជំនឿ​ពួក​គេ​ចុះ​ខ្សោយ…

Read article