ភ្ញៀវដែលមិនបានអញ្ជើញ
តើអ្នកណានឹងស្គាល់អំពើខុសឆ្គងរបស់ខ្លួនបាន សូមជំរះទូលបង្គំឲ្យជ្រះស្អាតពីអំពើលាក់កំបាំងផង សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់ ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរ។ ទំនុកដំកើង ១៩:១២-១៣ លោកខាយ(Kyle) និងអ្នកស្រីអាលីសិន(Allison) បានទៅក្រេបទឹកឃ្មុំយ៉ាងមានសុភមង្គល ក្នុងប្រទេសដទៃ។ ពេលពួកគេវិលត្រឡប់មកផ្ទះវិញ ពួកគេបានសង្កេតឃើញជើងរបស់លោកខាយ មានកន្ទួលរមាស់ដ៏ចម្លែក។ ប្តីប្រពន្ធមួយគូរនេះ ត្រូវគេណែនាំ ឲ្យជួបពេទ្យជំនាញសើស្បែក។ គ្រូពេទ្យក៏បានប្រាប់ពួកគេថា មានបរាសិតតូចៗ បានចូលក្នុងជើងលោកខាយ តាមពងបែកនៅលើជើងគាត់ ដែលកើតឡើង ដោយសារការពាក់ស្បែកជើងផ្ទាត់ថ្មីមួយគូរ។ ដំណើរកម្សាន្តដែលពួកគេបានស្រមៃ ក៏បានបញ្ចប់ ដោយការតយុទ្ធដ៏ពិបាក ជាមួយនឹងបរាសិត ដែលជា “ភ្ញៀវដែលមិនបានអញ្ជើញ”។ ស្តេចដាវីឌជ្រាបថា បើទ្រង់មិនទូលសូមព្រះជួយ ក្នុងការតយុទ្ធនឹងអំពើបាបទេ នោះក្តីស្រមៃរបស់ទ្រង់ ដែលចង់រស់នៅ ក្នុងជីវិតដែលគាប់ព្រះទ័យព្រះ នឹងប្រែក្លាយជាការតយុទ្ធនឹងអំពើបាប និងការបះបោរ ដែលជាភ្ញៀវមិនបានអញ្ជើញ។ បន្ទាប់ពីស្តេចដាវីឌបានប្រកាស អំពីរបៀបដែលព្រះទ្រង់បង្ហាញព្រះអង្គទ្រង់ ក្នុងពិភពធម្មជាតិ(ទំនុកដំកើង ១៩:១-៦) និងបង្ហាញប្រាជ្ញាទ្រង់ ក្នុងការបង្រៀនរបស់ទ្រង់(ខ.៧-១០) ទ្រង់ក៏បានទូលសូមព្រះការពារទ្រង់ ឲ្យរួចផុត គឺការមិនស្តាប់បង្គាប់ ដោយមិនដឹងខ្លួន ដោយអំនួត និងដោយស្ម័គ្រពីចិត្ត។ ទ្រង់ក៏បានសរសេរថា “សូមជំរះទូលបង្គំឲ្យជ្រះស្អាតពីអំពើលាក់កំបាំងផង សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់…
Read article