July 25, 2022

You are here:
ការធ្វើដំណើរដោយបន្ទុកស្រាល

  ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់។ ហេព្រើរ ១២:១ មាន​បុរស​ម្នាក់​ឈ្មោះ​ចេមស៍ (James) បាន​ធ្វើ​ដំណើរ​ផ្សង​ព្រេង ចម្ងាយ​២​ពាន់​គីឡូម៉ែត្រ  តាម​តំបន់​ឆ្នេរ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ដោយ​ជិះ​កង់​ម្នាក់​ឯង​ពី​ទីក្រុង​ស៊ីអាធល រដ្ឋ​វ៉ាស៊ីនតុន ទៅ​ទីក្រុង​សាន់ ឌីអេហ្គោ រដ្ឋ​កាលីហ្វូញ៉ា។ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ជួប​អ្នក​ជិះ​កង់​ដែល​មាន​មហិច្ឆតា​នោះ នៅ​ក្បែរ​ជ្រលង​ភ្នំ ប៊ីក ស័រ នៅ​ចម្ងាយ​ប្រហែល​១៥០០​ម៉ែត្រ ពី​ចំណុច​ចាប់​ផ្តើម​របស់​គាត់។ បន្ទាប់​ពី​បាន​ដឹង​ថា មាន​គេ​លួច​សម្ភារៈ​សម្រាប់​​បោះតង់​របស់​លោក​ចេមស៍ មិត្ត​ភក្តិ​របស់​ខ្ញុំ​ក៏​បាន​យក​ភួយ និង​អាវ​រងា​របស់​ខ្លួន ឲ្យ​លោក​ចេមស៍ តែ​គាត់​បាន​បដិសេធន៍។ គាត់​និយាយ​ថា គាត់​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ខាងត្បូង ដែល​មាន​អាកាស​ធាតុ​ក្តៅ​ជាង ដូច​នេះ គាត់​ចាំ​បាច់​ត្រូវ​ជម្រុះ​ចោល​សម្ភារៈ​មួយ​ចំនួន។ ហើយ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​កាន់​តែ​ជិត​ដល់​គោលដៅ គាត់​កាន់​តែ​អស់​កម្លាំង ដូច​នេះ គាត់​ចាំ​បាច់​ត្រូវ​កាត់​បន្ថយ​ទម្ងន់​ដែល​គាត់​កំពុង​ដាក់​ជាប់​ខ្លួន។ គំនិត​របស់​លោក​ចេមន៍ មាន​ភាព​ឆ្លាតវៃ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​និយាយ​ផង​ដែរ។ កាល​ណា​យើង​បន្ត​ធ្វើ​ដំណើរ​ក្នុង​ជីវិត​យើង យើង​ចំា​បាច់​ត្រូវ “​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប ដែល​រុំ​យើង​ជុំវិញ​ជា​ងាយ​ម៉្លេះ​នោះ​ចេញ”(១២:១)។ យើង​ចំា​បាច់​ត្រូវ​ធ្វើ​ដំណើរ​ដោយ​បន្ទុក​ស្រាល ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ការ​រត់​ប្រណាំង​នេះ តម្រូវ​ឲ្យ​មាន​ “ការ​អត់​ទ្រាំ”(ខ.១)។ ហើយ​វិធី​មួយ ដើម្បី​ឲ្យ​យើង​អាច​មាន​ទំនុក​ចិត្ត​ថា យើង​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត…

Read article