ពេលដែលការអធិស្ឋានធ្វើឲ្យកក្រើកដី
នោះផ្សែងនៃគ្រឿងក្រអូបក៏ផ្សាយឡើង ជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ ចេញអំពីដៃនៃទេវតានៅចំពោះព្រះ។ វិវរណៈ ៨:៤ លោកបណ្ឌិត ហ្គែរី គ្រីនបឺក(Dr. Gary Greenberg) បានយកដីខ្សាច់ពីឆ្នេរសមុទ្រនាៗ នៅទូទាំងពិភពលោក មកពង្រីកមើល ហើយថតរូបដែលបានពង្រីកនោះ ដោយជាញឹកញាប់ គាត់បានបង្ហាញឲ្យគេឃើញពណ៌ដ៏ស្រស់ស្អាត ចេញពីកំទេចរ៉ែ សម្បកខ្យង និងបំណែកតូចល្អិតនៃផ្កាថ្ម ដែលមាននៅក្នុងដ៏ខ្សាច់។ គាត់បានរកឃើញថា នៅក្នុងដីខ្សាច់មានធាតុផ្សំជាច្រើន លើសពីអ្វីដែលអាចមើលឃើញដោយភ្នែកទទេ។ នៅក្នុងការសិក្សាអំពីដីខ្សាច់ ការវិភាគ អំពីធាតុផ្សំនៅក្នុងដីខ្សាច់ ដោយប្រើមីក្រូទស្សន៍ អាចបង្ហាញឲ្យគេដឹង អំពីភាពសឹករេចរឹលនៅតំបន់ឆ្នេរ ចរន្តរបស់ទឹកសមុទ្រ និងផលប៉ះពាល់ដែលពួកវាអាចមានមកលើតំបន់ឆ្នេរ។ សូម្បីតែគ្រាប់ខ្សាច់មួយគ្រាប់ អាចផ្តល់នូវការយល់ដឹង ដែលមានតម្លៃយ៉ាងខ្លាំង! ការអធិស្ឋានមួយដង ប្រៀបដូចជាគ្រាប់ខ្សាច់មួយគ្រាប់ ដែលមានតម្លៃយ៉ាងខ្លាំង។ ព្រះគម្ពីរក៏បានចែងអំពីតួនាទីដ៏មានអំណាចរបស់ការអធិស្ឋាន នៅក្នុងការមកដល់នៃនគរព្រះ។ ក្នុងបទគម្ពីរ វិវរណៈ ជំពូក៨ សាវ័កយ៉ូហានបានឃើញទេវតាឈរ នៅក្បែរអសនា នៅពីមុខបល្ល័ង្កព្រះអង្គ ដោយកាន់ពានមាសមួយ ដែលផ្ទុកទៅដោយ “សេចក្តីអធិស្ឋានរបស់រាស្រ្តទាំងអស់របស់ព្រះ”។ បន្ទាប់មក “រួចទេវតាក៏យកពាន ទៅដាក់ពេញដោយភ្លើង ពីលើអាសនា បោះទៅលើផែនដី នោះកើតមានសំឡេង ផ្គរលាន់…
Read article