ជួយឲ្យមានជីវិតថ្មី
ឯបញ្ញត្តទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»។ ម៉ាកុស ១២:៣១ មានពេលមួយ លេស៊ី ស្កត់(Lacey Scott) បានទៅហាងលក់សត្វចិញ្ចឹម ក្នុងតំបន់ដែលគាត់រស់នៅ ហើយក៏បានចាប់អារម្មណ៍ត្រីដ៏កម្សត់មួយក្បាល នៅបាតទូកញ្ចក់។ ស្រការរបស់វាបានប្រែពណ៌ទៅជាខ្មៅ ហើយដំបៅក៏បានកើតមាននៅលើខ្លួនវា។ លេស៊ីក៏បានជួយសង្រ្គោះត្រីដែលមានអាយុ១០ឆ្នាំនោះ ដោយដាក់ឈ្មោះឲ្យវាថា “ម៉ុនស្រ្តូ(Monstro)” តាមលំនាំឈ្មោះត្រីប៉ាឡែន ក្នុងរឿងនិទាន ភីណូខ្យូ ហើយបានយកវាទៅដាក់ក្នុងទូកញ្ចក់ នៅមន្ទីរពេទ្យមួយកន្លែង ដោយផ្លាស់ប្តូរទឹកជារៀងរាល់ថ្ងៃ។ សុខភាពរបស់ម៉ុនស្រ្តូមានភាពល្អប្រសើរឡើងបន្តិចម្តងៗ ហើយវាក៏ចាប់ផ្តើមហែលទឹក និងមានមាឌធំជាងមុន។ ស្រការពណ៌ខ្មៅរបស់វាបានប្រែជាពណ៌មាស។ តាមរយៈការប្ដេជ្ញាចិត្តថែទាំរបស់លេស៊ី ម៉ុនស្រ្តូមានជីវិតថ្មី! ក្នុងបទគម្ពីរលូកា ជំពូក១០ ព្រះយេស៊ូវបានមានបន្ទូលជារឿងប្រៀបប្រដូច អំពីអ្នកដំណើរម្នាក់ ត្រូវចោប្លន់ដោយវាយដំ ហើយទុកឲ្យស្លាប់ នៅលើផ្លូវ។ មានពួកសង្ឃម្នាក់ និងពួកលេវីម្នាក់បានដើរបង្ហួស ដោយមិនអើពើចំពោះទុក្ខវេទនារបស់គាត់។ តែមានសាសន៍សាម៉ារីម្នាក់ ជាសាសន៍ដែលគេស្អប់ខ្ពើម បានជួយយកអសារគាត់ ហើយថែមទាំងបង់ថ្លៃព្យាបាលគាត់ទៀតផង(លូកា ១០:៣៣-៣៥)។ ព្រះយេស៊ូវក៏បានហៅសាសន៍សាម៉ារីនោះថា “អ្នកជិតខាងល្អ” ហើយក៏បានលើកទឹកចិត្តអ្នកស្តាប់រឿងរបស់ព្រះអង្គ ឲ្យយកតម្រាប់តាមគាត់ផងដែរ។ យើងក៏អាចយកអសារមនុស្សនៅជុំវិញយើងផងដែរ។ មានអ្នកជិតខាងដែលជាជនអនាថា អ្នកគ្មានការងារធ្វើ ជនពិការ…
Read article