ចំណុចខុសគ្នាដែលមានប្រយោជន៍
ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់។ អេភេសូរ ៤:២ បន្ទាប់ពីខ្ញុំបានរៀបការជាមួយមើរីន(Merryn) បាន២២ឆ្នាំ ជួនកាល ខ្ញុំឆ្ងល់ថា តើជីវិតអពាហ៍ពិពាហ៍របស់យើង អាចដំណើរការទៅបាន ដោយរបៀបណា? ខ្ញុំជាអ្នកនិពន្ធ មើរីនជាអ្នកធ្វើស្ថិតិ។ ខ្ញុំធ្វើការជាមួយអក្សរ នាងធ្វើការជាមួយលេខ។ ខ្ញុំចង់បានភាពស្រស់ស្អាត នាងចង់បានដំណើរការ។ ដូចនេះ យើងហាក់ដូចជាមកពីពិភពពីរផ្សេងគ្នាអញ្ចឹង។ ពេលមានការណាត់ជួប មើលីនតែងតែទៅដល់មុនម៉ោង តែជួនកាល ខ្ញុំមានភាពយឺតយ៉ាវ។ ខ្ញុំចូលចិត្តសាកល្បងមុខម្ហូបថ្មីៗ ដែលមានក្នុងមីនុយ តែនាងចូលចិត្តកុម្មង់មុខម្ហូបដដែល។ បន្ទាប់ពីយើងបានទៅដល់វិចិត្រសាលប្រហែល២០នាទី ខ្ញុំទើបតែចាប់ផ្តើមដើរមើលផ្ទាំងគំនូរ ខណៈពេលដែលមើរីនបានដើរមើលចប់មុនខ្ញុំ ហើយបានទៅអង្គុយរង់ចាំខ្ញុំនៅកន្លែងញាំកាហ្វេ នៅជាន់ក្រោម ដោយមិនដឹងថា ខ្ញុំនឹងចំណាយពេលយូរប៉ុណ្ណាទៀតទេ។ យើងបានផ្តល់ឱកាសជាច្រើន ដល់គ្នាទៅវិញទៅមក ឲ្យរៀនអត់ធ្មត់។ យើងក៏មានចំណុចដែលដូចគ្នាផងដែរ ដូចជា ការចូលចិត្តប្រភេទនៃភាពកំប្លែងដូចគ្នា ការចូលចិត្តធ្វើដំណើរកម្សាន្ត និងមានជំនឿលើព្រះដូចគ្នា ដែលបានជួយឲ្យយើងអធិស្ឋាន នៅពេលដែលយើងមានជម្រើសផ្សេងគ្នា ហើយត្រូវធ្វើការលះបង់ តាមដែលចាំបាច់។ ដោយសារចំណុចដូចគ្នាទាំងនេះ ចំណុចខុសគ្នារបស់យើងថែមទំាងមានប្រយោជន៍ចំពោះទំនាក់ទំនងរបស់យើងទៀតផង។ មើលរីនបានជួយឲ្យខ្ញុំរៀនបន្ធូរអារម្មណ៍ ខណៈពេលដែលខ្ញុំជួយនាង ឲ្យចម្រើនឡើង ក្នុងការលត់ដំ ខាងវិញ្ញាណ។ ការសម្របខ្លួននឹងចំណុចខុសគ្នាដែលយើងមាន…
Read article