August 22, 2022

You are here:
ចែកចាយសេចក្តីពិតជាច្រើនជំនាន់

ត្រូវឲ្យ​ឯង​ប្រាប់​ពី​ការ​ទាំងនោះ​ដល់​កូនចៅ​ឯង​ឲ្យដឹង​តរៀងទៅ​វិញ។ ចោទិយកថា ៤:៩ ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ ជីដូនជីតា​ជាច្រើន​មិន​អាច​ជួប​ចៅៗរបស់​ខ្លួន ដោយ​ផ្ទាល់ ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​នេះ ដូចនេះ ពួក​គេ​ក៏បាន​ស្វែងរក​មធ្យោបាយ​ថ្មីៗ ដើម្បី​ទំនាក់ទំនង​គ្នា។ ការ​ស្ទង់​មតិ​ នៅ​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា ជីដូនជីតា​ជាច្រើន​បាន​រៀន​ផ្ញើ​សារ និង​ប្រើ​បណ្តាញ​សង្គម ជា​មធ្យោបាយ ដើម្បី​រក្សា​ចំណងទាក់ទង​ដ៏​មានតម្លៃ ជា​មួយ​ចៅៗរបស់​ខ្លួន។ ពួក​គេ​ខ្លះ​ថែមទាំង​ថ្វាយបង្គំ​ព្រះ ជាមួយ​ក្រុម​គ្រួសារ​របស់​ខ្លួន តាម​រយៈ​ប្រព័ន្ធ​ហ្ស៊ូម​ជាដើម។ វិធី​មួយ ក្នុងចំណោម​វិធី​ប្រសើរ​បំផុត ដើម្បី​ឪពុក​ម្តាយ និង​ជី​ដូច​ជីតា​អាច​ជិះ​ឥទ្ធិពល​មក​លើ​កូនចៅ​របស់​ខ្លួន គឺ​ត្រូវ​នាំ​ពួក​គេ​ឲ្យ​ស្គាល់​សេចក្តី​ពិត​ក្នុង​ព្រះគម្ពីរ។ ក្នុង​បទ​គម្ពីរ​ចោទិយកថា ជំពូក៤ លោក​ម៉ូសេ​បាន​បង្គាប់​រាស្រ្ត​របស់​ព្រះ “កុំ​ឲ្យ​ភ្លេច​អស់ទាំង​ការ ដែល​ភ្នែក​ពួក​គេ​បានឃើញ ឬ ការ​ទាំងនោះ​បាន​ឃ្លាត​ចេញពី​ចិត្ត​ពួក​គេ​ទៅ​ឡើយ(ខ.៩)។ គាត់​ក៏បាន​ប្រាប់​ពួក​គេ ឲ្យ​បង្រៀន​សេចក្តី​ទាំងនោះ ដល់​កូនចៅ​ខ្លួន ដើម្បីឲ្យ​ពួក​គេ​រៀន “កោតខ្លាច​ព្រះអង្គ​”(ខ.១០) ហើយ​រស់នៅ តាម​សេចក្តី​ពិត​របស់​ព្រះអង្គ នៅក្នុង​ទឹកដី ដែល​ព្រះអង្គ​នឹង​ប្រទាន​ពួក​គេ។ ព្រះ​ទ្រង់​សព្វព្រះទ័យ​​ឲ្យ​យើង​អរ​សប្បាយ នឹង​ទំនាក់ទំនង​ដែល​ទ្រង់ប្រទាន​ឲ្យ​យើង​មាន ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​យើង។ ព្រះអង្គ​ក៏​សព្វព្រះទ័យ​ឲ្យ​យើង​ប្រើ​ទំនាក់ទំនងនោះ ​ដើម្បី​ចែកចាយ​ប្រាជ្ញា​របស់​ព្រះអង្គ ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយទៀត ដោយ​បង្ហាត់​ខាង​ឯសេចក្តី​សុចរិត និង​ដើម្បីឲ្យ​មាន​គ្រប់​ទាំង​ចំណេះ សម្រាប់​នឹង​ធ្វើការល្អ​គ្រប់មុខ​”(២ធីម៉ូថេ ៣:១៦-១៧)។ ពេលណា​យើង​ចែកចាយ​អំពី​សេចក្តី​ពិត​របស់​ព្រះ និង​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ​ក្នុង​ជីវិត​យើង…

Read article