August 24, 2022

You are here:
មិនមែនដើរ ដោយមើលឃើញ

ដ្បិត​យើងខ្ញុំ​ដើរ​ដោយ​ជំនឿ មិនមែន​ដោយ​មើលឃើញ​ទេ។ ២កូរិនថូស ៥:៧ សត្វ​ឈ្លូស​អ៊ី​មផា​ឡា ស្ថិត​ក្នុង​អំបូរ​ឈ្លូស ដែល​អាច​លោត​បាន​កម្ពស់៣ម៉ែត្រ និង​ចម្ងាយ៩ម៉ែត្រ។ នេះ​ជា​សមត្ថភាព​ដែល​មិន​គួរឲ្យ​ជឿ ហើយក៏​មាន​សារៈសំខាន់​ចំពោះ​ការរស់រាន​របស់​ពួក​វា ក្នុង​តំបន់​ព្រៃ​នៅ​ទ្វីប​អាហ្វ្រិក។ តែ​នៅក្នុង​សួនសត្វ​ជាច្រើន ដែលគេ​ចិញ្ចឹម​សត្វ​ឈ្លូស​អ៊ី​មផា​ឡា អ្នក​នឹង​ឃើញ​គេ​បាន​ដាក់​ពួក​វា​ក្នុង​បរិវេណ​ដែល​មាន​របង​កម្ពស់​តែ​១ម៉ែត្រ​ប៉ុណ្ណោះ។ តើ​ធ្វើ​ដូចម្តេច​ឲ្យ​របង​ដែល​ទាប​ៗ​ដូច​នេះ អាច​ការពារ​សត្វ​ដែល​ពូកែ​លោត​នេះ មិន​ឲ្យ​ចេញទៅ​ខាងក្រៅ? គេ​អាច​ធ្វើ​ដូចនេះ​បាន ដោយសារ​សត្វ​ឈ្លូស​អ៊ី​ផា​ឡា​មិនព្រម​ផ្លោះ​របង​សោះ​ឡើយ ទាល់តែ​ពួក​វា​អាច​មើលឃើញ​កន្លែង​ដែល​វា​អាច​លោត​ទៅដល់។ របង​នោះ​អាច​រារាំង​ពួក​វា​មិន​ឲ្យ​ចេញពី​បរិវេណ​នោះ​បាន ព្រោះ​របង​នោះ​បាន​បាំង​មិន​ឲ្យ​ពួក​វា​មើល​ឃើញ ដី​ដែល​នៅ​ខាងក្រៅ​បរិវេណ។ ក្នុងនាម​យើង​ជា​មនុស្ស យើង​ក៏​មិន​ខុសពី​សត្វ​ឈ្លូស​អ៊ី​មផា​ឡា​ឡើយ។ យើង​ក៏​ចង់​ដឹង​អំពី​លទ្ធផល​នៃ​រឿង​ដែល​យើង​ចង់​ធ្វើ មុននឹង​យើង​ចាប់ផ្តើម​ធ្វើ​វា។ ទោះជាយ៉ាងណា​ក៏ដោយ កា​រស់នៅ​ដោយ​ជំនឿ​កម្រ​នឹង​មានដំណើរ​ការ​ដូចនេះ​ណាស់។ កាល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​កូរិនថូស គាត់​បាន​រំឭក​ពួក​គេ​ថា “យើងខ្ញុំ​ដើរ​ដោយ​ជំនឿ មិនមែន​ដោយ​មើលឃើញ​ទេ​”(២កូរិនថូស ៥:៧)។ ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន​ថា “សូមឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ “(ម៉ាថាយ ៦:១០)។ តែ​មិនមែន​មានន័យថា យើង​នឹង​ដឹង​លទ្ធផល​ជាមុន​នោះ​ទេ។ ការរស់នៅ​ដោយ​ជំនឿ គឺ​មានន័យថា យើង​ជឿជាក់​លើ​បំណង​ព្រះទ័យ​ដ៏​ល្អ​របស់​ព្រះអង្គ ពេលណា​បំណង​ព្រះទ័យ​ព្រះអង្គ​មាន​ភាព​អាថ៌កំបាំង។ ក្នុង​ពេល​ដែល​ជីវិត​មាន​ភាព​មិន​ច្បាស់លាស់ យើង​អាច​មានការ​ជឿ​ទុកចិត្ត​ចំពោះ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​របស់​ព្រះអង្គ។ ទោះ​ជីវិត​យើង​មានរឿង​អ្វីក៏ដោយ ចូរ​យើង​សង្វាត​ឲ្យបាន​គាប់​ព្រះទ័យ​ព្រះអង្គ (២កូរិនថូស ៥:៩)។—Bill Crowder តើ​ក្នុង​ផ្នែក​ណាខ្លះ​នៃ​ជីវិត​អ្នក ដែល​ពិបាក​មើលឃើញ​ជំហាន​បន្ទាប់?…

Read article