September 16, 2022

You are here:
ទំនុកភ្លេងដែលល្បីល្បាញបំផុត

ទ្រង់​នឹង​សោយរាជ្យ​នៅ​អស់​កល្ប​ជានិច្ច​រៀងរាប​តទៅ។ វិវរណៈ ១១:១៥ លោក​ហ៊ែនឌែល(Handel) បាន​ចំណាយពេល​២៤ថ្ងៃ ដើម្បី​និពន្ធ​ទំនុកភ្លេង​មួយ សម្រាប់​ប្រគំ​ជា​ក្រុម មាន​ចំណងជើង​ថា ព្រះ​មែ​ស៊ី ។ នេះ​ជា​រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល ក្នុង​វិស័យ​តន្ត្រី។ ទំនុកភ្លេង​នេះ​ប្រហែលជា​ទំនុកភ្លេង​ដែល​ល្បីល្បាញ​បំផុត ក្នុង​ពិភពលោក ដែលគេ​បាន​យក​មក​ប្រគំ​រាប់ពាន់​ដង នៅ​ទូទាំង​ពិភពលោក ជា​រៀងរាល់​ឆ្នាំ។ ទំនុកភ្លេង​ដ៏​អស្ចារ្យ​នេះ​បាន​ឈាន​ដល់​កំរិត​កំពូល បន្ទាប់ពី​គេ​ចាប់ផ្តើម​ប្រគំ “បទ​ខ្លី​ហា​លេ​លូ​យ៉ា” ដែល​ជាផ្នែក​សំខាន់​បំផុត​របស់​វា បាន​ជិត​ពីរ​ម៉ោង។ ខណៈ​ពេល​ដែល​អ្នក​ផ្លុំ​ត្រែ និង​អ្នក​វាយស្គរធំ​ចាប់ផ្តើម​ប្រគុំ​បទ​ខ្លី​នោះ ក្រុម​ចម្រៀង​ក៏បាន​ច្រៀង​ព្រមគ្នា ដោយ​សម្លេង​ជាច្រើន​ស្រទាប់ នូវ​ពាក្យពេចន៍​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​វិវរណៈ ១១:១៥ ថា ៖ “ទ្រង់​នឹង​សោយរាជ្យ​នៅ​អស់​កល្ប​ជានិច្ច​រៀងរាប​តទៅ”(វិវរណៈ ១១:១៥)។ នេះ​ជា​ការ​ប្រកាស​នៃ​ជ័យជម្នះ អំពី​ក្តី​សង្ឃឹមថា នឹង​បាន​រស់នៅ​អស់​កល្ប​ជានិច្ច ជាមួយ​ព្រះយេស៊ូវ​​។ ពាក្យពេចន៍​ជាច្រើន ដែលគេ​ប្រើ​ក្នុង​ទំនុកភ្លេង​មាន​ចំណងជើង​ថា ព្រះ​មែ​ស៊ី គឺ​មាន​ប្រភព​មក​ពី​កណ្ឌ​គម្ពីរ​វិវរណៈ ដែល​ក្នុង​នោះ សាវ័ក​យ៉ូហាន​បាន​ទទួលការ​បើក​សម្ដែង ពេល​គាត់​ជិតដល់​ចុងបញ្ចប់​នៃ​ជីវិត​គាត់ ដោយ​ពិពណ៌នា អំពី​ព្រឹត្តិ​ការណ៍​ដែល​ត្រូវ​កើតឡើង មុន​ពេល​ព្រះគ្រីស្ទ​យាង​មកវិញ។ ក្នុង​កណ្ឌ​វិវរណៈ លោក​យ៉ូហាន​បាន​ងាក​មក​និយាយ ម្តង​ហើយ​ម្តង​ទៀត អំពី​ប្រធានបទ​នៃ​ការ​យាង​មកវិញ​នៃ​ព្រះយេស៊ូវ​​ ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ គឺ​នៅពេល​ដែល​មានសម្លេង​ច្រៀង​ជា​ក្រុម ដោយ​អំណរ​ដ៏​អស្ចារ្យ(១៩:១-៨)។ ពិភពលោក​នឹង​អរ​សប្បាយ ព្រោះ​ព្រះយេស៊ូវ​​នឹង​វាយបំបាក់​អំណាច​នៃ​ភាព​ងងឹត…

Read article