ធ្វើតេស្តដោយឆ្លុះកញ្ចក់មើល
តែអ្នកណាដែលពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព ហើយក៏ជាប់ចិត្តចំពោះ… អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន។ យ៉ាកុប ១:២៥ អ្នកជំនាញផ្នែកចិត្តសាស្ត្របានធ្វើតេស្ត អំពីការស្គាល់ខ្លួនឯង ដោយសួរក្មេងៗថា “តើនរណានៅក្នុងកញ្ចក់?” តាមធម្មតា ក្មេងដែលមានអាយុក្រោម១៨ខែ មិនស្គាល់រូបខ្លួនឯង នៅក្នុងកញ្ចក់ឆ្លុះមុខនោះឡើយ។ តែពេលដែលក្មេងៗលូតលាស់កាន់តែធំ ពួកគេកំពុងតែមើលរូបខ្លួនឯង នៅក្នុងកញ្ចក់ឆ្លុះមុខ។ ការស្គាល់ខ្លួនឯង ជាកំណត់សំគាល់ដ៏សំខាន់ នៃការលូតលាស់ និងមានភាពពេញវ័យដ៏ល្អ។ ការនេះក៏សំខាន់ចំពោះការលូតលាស់របស់អ្នកជឿព្រះយេស៊ូវ ផងដែរ។ សាវ័កយ៉ាកុបបានលើកឡើង អំពីការឆ្លុះកញ្ចក់មើលមុខខ្លួនឯងផងដែរ។ កញ្ចក់ គឺជា “ព្រះបន្ទូលនៃសេចក្តីពិត” មកពីព្រះ(យ៉ាកុប ១:១៨)។ ពេលណាយើងអានព្រះគម្ពីរ តើយើងមើលឃើញអ្វី? ពេលយើងអានខគម្ពីរដែលនិយាយអំពីសេចក្តីស្រឡាញ់ និងការបន្ទាបខ្លួន តើយើងមើលឃើញខ្លួនយើងមានសេចក្តីស្រឡាញ់ និងការបន្ទាបខ្លួនឬទេ? ពេលយើងអានព្រះរាជបញ្ជារបស់ព្រះ តើយើងឃើញថា ខ្លួនយើងបានប្រព្រឹត្តតាមព្រះរាជបញ្ជារបស់ព្រះអង្គហើយឬនៅ? ពេលយើងពិនិត្យមើលចិត្តខ្លួនឯង ហើយពិនិត្យមើលការប្រព្រឹត្តរបស់យើង ព្រះគម្ពីរអាចជួយយើងឲ្យដឹងថា ការប្រព្រឹត្តរបស់យើងមានភាពសមស្របតាមបំណងព្រះទ័យ ដែលព្រះទ្រង់មានសម្រាប់យើងឬទេ ពុំនោះទេ តើយើងត្រូវស្វែងរកការប្រែចិត្ត និងការផ្លាស់ប្រែដែរឬទេ។ កណ្ឌគម្ពីរយ៉ាកុបបានដាស់តឿនយើងថា “ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញ”(ខ.២២) ដោយភ្លេចព្រះបន្ទូលដែលយើងបានអាននោះឡើយ។ ព្រះគម្ពីរបានផ្តល់ឲ្យយើងនូវក្បួនសម្រាប់រស់នៅ ដោយប្រាជ្ញា ស្របតាមផែនការព្រះ។…
Read article