ស្តាប់ព្រះគ្រីស្ទ ឲ្យបានច្រើនជាងស្តាប់ព័ត៌មាន
ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ។ យ៉ូហាន ១០:២៧ បុរសវ័យចំណាស់ម្នាក់បានមើលព័ត៌មានតាមទូរទស្សន៍រាប់ម៉ោង ជារៀងរាល់ថ្ងៃ បណ្តាលឲ្យគាត់មានការថប់បារម្ភកាន់តែខ្លាំង ដោយខ្លាចពិភពលោករលាយ ហើយខ្លួនគាត់ត្រូវវិនាសជាមួយពិភពលោកដែរ។ កូនស្រីគាត់ដែលជាមនុស្សពេញវ័យក៏បានអង្វរគាត់ឲ្យ “បិទទូរទស្សន៍។ ហើយឈប់ស្តាប់ព័ត៌មានទាំងនោះទៀត”។ ប៉ុន្តែ បុរសនោះនៅតែបន្តចំណាយពេលច្រើនហួសហេតុ នៅតាមបណ្ដាញសង្គម និងប្រភពព័ត៌មានផ្សេងទៀត។ ការស្តាប់មានសារៈសំខាន់ចំពោះជីវិតយើង។ គឺដូចដែលព្រះយេស៊ូវបានបង្ហាញ កាលព្រះអង្គជួបលោក ប៉ុនទាស ពីឡាត់។ ក្នុងការឆ្លើយតបចំពោះការចោទប្រកាន់មកលើព្រះយេស៊ូវ ដោយពួកអ្នកដឹកនាំសាសនា លោកពីឡាត់ក៏បានសួរព្រះអង្គថា “តើអ្នកជាសេ្តចសាសន៍យូដាឬអី?”(យ៉ូហាន ១៨:៣៣)។ ព្រះយេស៊ូវក៏បានឆ្លើយតប ដោយសំណួរដែលគួរឲ្យភ្ញាក់ផ្អើលថា “តើលោកមានប្រសាសន៍ដូច្នេះ ដោយខ្លួនលោក ឬមានអ្នកណាជំរាបលោកពីខ្ញុំ?”(ខ.៣៤)។ សំណួរនេះក៏សំខាន់ចំពោះយើងផងដែរ។ ក្នុងពិភពលោកដែលមានពេញដោយភាពតក់ស្លុត តើយើងកំពុងស្តាប់ដំណឹងអំពីភាពវឹកវរ ឬយើងស្តាប់ព្រះគ្រីស្ទ? ជាការពិតណាស់ ព្រះអង្គមានបន្ទូលថា “ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាមខ្ញុំ ខ្ញុំក៏ស្គាល់វាដែរ”(១០:២៧)។ ព្រះយេស៊ូវបាន “មានព្រះបន្ទូលពាក្យប្រៀបប្រដូចនេះ”(ខ.៦) ដើម្បីពន្យល់អ្នកដឹកនាំសាសនា ដែលមិនព្រមជឿព្រះអង្គ។ ក្នុងនាមព្រះអង្គជាអ្នកគង្វាលដ៏ល្អ ព្រះអង្គមានបន្ទូលថា “កាលបានបញ្ចេញចៀមខ្លួន ទៅក្រៅអស់ហើយ នោះគាត់ដើរមុនវា ហើយចៀមក៏ដើរតាមក្រោយទៅ ដ្បិតវាស្គាល់សំឡេងគាត់ វាមិនព្រមតាមមនុស្សដទៃទេ វានឹងរត់ចេញពីគេវិញ ពីព្រោះវាមិនស្គាល់សំឡេងរបស់មនុស្សដទៃណាសោះ”(ខ.៤-៥)។…
Read article