ស្តាប់ព្រះគ្រីស្ទ ឲ្យបានច្រើនជាងស្តាប់ព័ត៌មាន

ចៀម​ខ្ញុំ​ទាំងប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ។ យ៉ូហាន ១០:២៧

បុរស​វ័យ​ចំណាស់​ម្នាក់​​បាន​មើល​ព័ត៌មាន​តាម​ទូរទស្សន៍​រាប់ម៉ោង ជា​រៀងរាល់ថ្ងៃ បណ្តាល​ឲ្យ​គាត់​មានការ​ថប់បារម្ភ​កាន់តែ​ខ្លាំង ដោយ​ខ្លាច​ពិភពលោក​រលាយ ហើយ​ខ្លួន​គាត់​ត្រូវ​វិនាស​ជាមួយ​ពិភពលោក​ដែរ។ កូនស្រី​គាត់​ដែល​ជា​មនុស្ស​ពេញវ័យ​ក៏បាន​អង្វរ​គាត់​ឲ្យ “បិទ​ទូរទស្សន៍។ ហើយ​ឈប់​ស្តាប់​ព័ត៌មាន​ទាំងនោះ​ទៀត”។ ប៉ុន្តែ បុរស​នោះ​នៅតែ​បន្ត​ចំណាយពេល​ច្រើនហួស​ហេតុ នៅ​តាម​បណ្ដាញ​សង្គម និង​ប្រភព​ព័ត៌មាន​ផ្សេងទៀត។

ការ​ស្តាប់​មាន​សារៈសំខាន់​ចំពោះ​ជីវិត​យើង។ គឺ​ដូចដែល​ព្រះយេស៊ូវ​បាន​បង្ហាញ កាល​ព្រះអង្គ​ជួប​លោក ប៉ុន​ទាស ពី​ឡាត់។ ក្នុង​ការ​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​មក​លើ​ព្រះយេស៊ូវ​ ដោយ​ពួក​អ្នកដឹកនាំ​សាសនា លោក​ពី​ឡាត់​ក៏បាន​សួរ​ព្រះអង្គ​ថា “តើ​អ្នកជា​សេ្តច​សាសន៍​យូដា​ឬអី?”(យ៉ូហាន ១៨:៣៣)។ ព្រះយេស៊ូវ​ក៏​បាន​ឆ្លើយតប ដោយ​សំណួរ​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ថា “តើ​លោក​មានប្រសាសន៍​ដូច្នេះ ដោយខ្លួន​លោក ឬមាន​អ្នកណា​ជំរាប​លោក​ពី​ខ្ញុំ?”(ខ.៣៤)។

សំណួរ​នេះ​ក៏​សំខាន់​ចំពោះ​យើង​ផង​ដែរ។ ក្នុង​ពិភពលោក​ដែល​មាន​ពេញដោយ​ភាព​តក់ស្លុត តើ​យើង​កំពុង​ស្តាប់​ដំណឹង​អំពី​ភាព​វឹកវរ ឬ​យើង​ស្តាប់​ព្រះគ្រីស្ទ? ជា​ការពិត​ណាស់ ព្រះអង្គ​មាន​បន្ទូល​ថា “ចៀម​ខ្ញុំ​ទាំងប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាមខ្ញុំ ខ្ញុំ​ក៏​ស្គាល់​វា​ដែរ”(១០:២៧)។ ព្រះយេស៊ូវ​បាន “មាន​ព្រះបន្ទូល​ពាក្យប្រៀប​ប្រដូច​នេះ”(ខ.៦) ដើម្បី​ពន្យល់​អ្នកដឹកនាំ​សាសនា ដែល​មិនព្រម​ជឿ​ព្រះអង្គ។ ក្នុងនាម​ព្រះអង្គ​ជា​អ្នកគង្វាល​ដ៏​ល្អ ព្រះអង្គ​មាន​បន្ទូល​ថា “កាល​បាន​បញ្ចេញ​ចៀម​ខ្លួន ទៅក្រៅ​អស់ហើយ នោះ​គាត់​ដើរមុន​វា ហើយ​ចៀម​ក៏​ដើរតាម​ក្រោយ​ទៅ ដ្បិត​វា​ស្គាល់​សំឡេង​គាត់ វា​មិនព្រម​តាម​មនុស្សដទៃ​ទេ វា​នឹង​រត់ចេញ​ពី​គេ​វិញ ពីព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​មនុស្សដទៃ​ណា​សោះ”(ខ.៤-៥)។

ក្នុងនាម​ព្រះអង្គ​ជា​អ្នកគង្វាល​ល្អ ព្រះអង្គ​បាន​បង្គាប់​យើង ឲ្យ​ស្តាប់​ព្រះអង្គ​ជា​អាទិភាព។ ចូរ​យើង​ស្តាប់​ព្រះអង្គ​ឲ្យ​បាន​ច្បាស់ ហើយ​រក​ឃើញ​សន្តិភាព​របស់​ព្រះអង្គ។—PATRICIA RAYBON

តើ​អ្នក​បាន​ស្តាប់​ព័ត៌មាន​អ្វី នៅ​តាម​បណ្ដាញ​សង្គម ដែល​ធ្វើឲ្យ​អ្នកមាន​ចិត្ត​ថប់បារម្ភ? តើ​អ្នក​អាច​ចំណាយពេល​ឲ្យ​កាន់តែ​ច្រើនយ៉ាង​ដូចម្តេច​ខ្លះ ដើម្បី​ស្តាប់​តាម​ព្រះសូរសៀង​ព្រះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ក្នុង​លោកិយ​ដ៏​អ៊ូអរ ពេលណា​ព្រះអង្គ​មាន​បន្ទូល​មកកាន់​ចិត្ត គំនិត និង​វិញ្ញាណ​ទូលបង្គំ នៅក្នុង និង​តាមរយៈ​ព្រះគម្ពីរ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ស្តាប់​ព្រះអង្គ ជាអាទិភាព។

For further study, read Being Jesus Online at DiscoverySeries.org​/Q0737.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣០-៣១ និង ភីលេម៉ូន

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles