November 24, 2022

You are here:
ក្តីសង្ឃឹម និងសេចក្តីប្រាថ្នា

សេចក្តី​សង្ឃឹម​ដែល​ចេះតែ​បន្ថយ​ទៅ នោះ​នាំឲ្យ​រអាចិត្ត តែ​កាលណា​បាន​ដូចប្រាថ្នា នោះ​ប្រៀប​ដូចជា​ដើមឈើ​នៃ​ជីវិត​វិញ។ សុភាសិត ១៣:១២ កាល​ខ្ញុំ​ផ្លាស់ទៅ​រស់នៅ ក្នុង​ប្រទេស​អង់គ្លេស ទិវា​អរព្រះគុណ​របស់​ប្រជាជន​អាមេរិក គឺ​គ្រាន់​តែ​ថ្ងៃ​ព្រហស្បតិ៍​ធម្មតា​មួយ ក្នុង​ខែវិច្ឆិកា​ប៉ុណ្ណោះ។ ទោះ​ខ្ញុំ​បាន​ជួបជុំគ្នា​ញាំ​អាហារ នៅ​សប្តាហ៍​បន្ទាប់​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​មានចិត្តចង់​ចំណាយពេល​ជាមួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​នៅ​ថ្ងៃ​នោះ​ណាស់។ តែ​ខ្ញុំ​ក៏​យល់​ផង​ដែរ​ថា មិនមែន​មានតែ​ខ្ញុំ​ទេ​ដែល​មាន​សេចក្តី​ប្រាថ្នា​ដូចនេះ។ យើង​រាល់គ្នា​សុទ្ធតែ​មានចិត្ត​ស្រេកឃ្លាន ចង់​ចំណាយពេល​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ក្នុង​ឱកាស​ពិសេស និង​ថ្ងៃឈប់​សម្រាក។ ហើយ​ពេល​យើង​ជួបជុំគ្នា ក៏​យើង​ប្រហែលជា​នឹក​នរណា​ម្នាក់ ដែល​មិន​មាន​វត្តមាន​ជាមួយ​យើង ឬ​យើង​ប្រហែលជា​អធិស្ឋាន​សូម​សន្តិភាព សម្រាប់​គ្រួសារ​របស់​យើង ដែល​កំពុង​មានការ​បាក់បែក​ជាដើម។ ក្នុង​អំឡុង​ពេល​នោះ ការអធិស្ឋាន និង​ការ​ជញ្ជឹងគិត អំពី​ប្រាជ្ញា​នៃ​ព្រះគម្ពីរ​បាន​ជួយ​ខ្ញុំ​ច្រើនណាស់ ដោយ​រាប់បញ្ចូល​ទាំង​សុភាសិត​របស់​ស្តេច​សាឡូម៉ូន ដែល​ចែងថា “សេចក្តី​សង្ឃឹម​ដែល​ចេះតែ​បន្ថយ​ទៅ នោះ​នាំឲ្យ​រអាចិត្ត តែ​កាលណា​បាន​ដូចប្រាថ្នា នោះ​ប្រៀប​ដូចជា​ដើមឈើ​នៃ​ជីវិត​វិញ”(សុភាសិត ១៣:១២)។ ក្នុង​បទ​គម្ពីរ​សុភាសិត​នេះ ស្តេច​សាឡូម៉ូន​បាន​កត់សំគាល់​ថា “ក្តី​សង្ឃឹម​ដែល​ចេះតែ​ថយ​ទៅ” ដោយសារ​ការ​ពន្យា​ពេល ក្នុង​ការ​ទទួល​បានអ្វី​ដែល​យើង​ប្រាថ្នា​ចង់បាន អាច​នាំឲ្យមាន​ការ​រអាចិត្ត និង​ការឈឺចាប់។ តែ​កាលណា​បាន​ដូចសេចក្តី​ប្រាថ្នា នោះ​ប្រៀប​ដូចជា​ដើមឈើ​នៃ​ជីវិត ដែល​នាំឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ថ្លា និង​ថ្មី​ឡើង។ ក្តី​សង្ឃឹម និង​សេចក្តី​ប្រាថ្នា​របស់​យើង​ខ្លះ ប្រហែល​មិនបាន​សម្រេច​ភ្លាម​ៗ​នោះ​ទេ ហើយ​ខ្លះ​បានសម្រេច តាម​រយៈ​ព្រះអង្គ បន្ទាប់ពី​យើង​បាន​ស្លាប់​ហើយ។…

Read article