ការប្រែចិត្តដ៏មានពរ
សូមលើកអស់ទាំងអំពើទុច្ចរិតចោលចេញ ហើយទទួលយើងខ្ញុំដោយព្រះគុណ។ ហូសេ ១៤:២ មានផ្លូវមួយឈ្មោះផ្លូវប្រេះបែក ហើយលោកគ្រេឌី(Grady) ក៏បានឲ្យគេធ្វើផ្លាកលេខរថយន្តរបស់គាត់ តាមលំនាំឈ្មោះនេះ។ ទោះគាត់មិនមានចេតនាប្រើឈ្មោះនេះ ក្នុងន័យខាងវិញ្ញាណក៏ដោយ ក៏ឈ្មោះនេះសក្តិសមនឹងបុរសវ័យកណ្តាលម្នាក់នេះណាស់ ដោយគាត់ជាអ្នកញៀនល្បែង ជាមនុស្សកំផិត និងជនបោកប្រាស់។ ជីវិតគាត់មានការប្រេះបែក ក្ស័យធន់ និងដាច់ចេញឆ្ងាយពីព្រះ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាទាំងអស់នេះមានការផ្លាស់ប្តូរ នៅពេលល្ងាចថ្ងៃមួយ ពេលដែលគាត់បានទទួលការបណ្តាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ក្នុងបន្ទប់សណ្ឋាគារ។ គាត់ប្រាប់ភរិយាគាត់ថា គាត់បានទទួលសេចក្តីសង្គ្រោះរួចពីបាបហើយ។ នៅពេលល្ងាចនោះ គាត់បានសារភាពបាបរបស់គាត់ ដែលគាត់ធ្លាប់តែគិតថា បាបទាំងនោះនឹងបណ្តាលឲ្យគាត់ស្លាប់មិនខាន តែគាត់បានងាកមកព្រះយេស៊ូវ ដើម្បីទទួលការអត់ទោសបាប។ គាត់គិតថា គាត់មិនអាចរស់នៅដល់អាយុ៤០ឆ្នាំឡើយ តែគាត់បានបម្រើព្រះ ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ ដែលមានការផ្លាស់ប្រែ អស់រយៈពេល៣០ឆ្នាំហើយ។ គាត់ក៏បានផ្លាស់ប្តូរផ្លាកលេខឡានរបស់គាត់ពីពាក្យ “ប្រេះបែក” ទៅជាពាក្យ “ប្រែចិត្ត”។ ទីបន្ទាល់នៃការប្រែចិត្តរបស់លោកគ្រេឌី បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការត្រាស់ហៅរបស់ព្រះ ឲ្យពួកអ៊ីស្រាអែលប្រែចិត្តផងដែរ ដូចមានចែង ក្នុងបទគម្ពីរ ហូសេ ១៤:១-២ ថា “ឱអ៊ីស្រាអែលអើយ ចូរវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងវិញចុះ … ចូរប្រុងប្រៀបពាក្យសំដី ហើយវិលមកឯព្រះយេហូវ៉ាចុះ…
Read article