December 1, 2022

You are here:
ការលើកទឹកចិត្តគ្នាទៅវិញទៅមក

តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅវិញទៅមក​ជា​រាល់ថ្ងៃ​វិញ ក្នុង​កាលដែល​នៅតែ​ហៅថា «ថ្ងៃនេះ»នៅឡើយ។ ហេព្រើរ ៣:១៣ បន្ទាប់ពី​សុខភាព​ខ្ញុំ​មាន​ការ​ចុះ​ខ្សោយ​កាន់​តែ​ខ្លាំង អស់​រយៈពេល​១​សប្តាហ៍​ ខ្ញុំ​ក៏បាន​ផ្តេក​ខ្លួន​ទៅលើ​សាឡុង។ ខ្ញុំ​មិន​ចង់​គិត​អំពីអ្វី​ទាំងអស់។ នរណា​ក៏​ខ្ញុំ​មិន​ចង់​និយាយ​រក។ សូម្បីតែ​ការអធិស្ឋាន ក៏​ខ្ញុំ​ពិបាក​ធ្វើ​​ដែរ។ ការ​បាក់ទឹកចិត្ត និង​ការសង្ស័យ​បាន​គ្រប​សង្កត់ចិត្ត​ខ្ញុំ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​ទូរទស្សន៍​មើល។ ខ្ញុំ​ក៏​បាន​មើល​ស្ពត​ផ្សាយ​ពាណិជ្ជកម្ម​មួយ ក្នុង​នោះ ខ្ញុំ​ឃើញ​ក្មេងស្រី​ម្នាក់​និយាយទៅ​កាន់​ប្អូនប្រុស​របស់​នាង​ថា “ប្អូន​ជា​ជើង​ឯក”។ បន្ទាប់ពី​នាង​បន្ត​និយាយលើក​ទឹកចិត្ត​គាត់​ដូចនេះ ស្នាមញញឹម​ក៏បាន​លេចឡើង​នៅ​លើ​ផ្ទៃមុខ​គាត់។ ខ្ញុំ​ក៏បាន​ញញឹម​ជាមួយ​ពួក​គេ​ផង​ដែរ។ រាស្ត្រ​របស់​ព្រះ​តែងតែ​ជួប​ការ​បាក់​ទឹក​ចិត្ត និង​ការសង្ស័យ ដែល​នាំឲ្យ​ពួក​គេ​មានការ​លំបាក​ជា​ខ្លាំង។ បទ​គម្ពីរ​ទំនុកដំកើង ជំពូក៩៥ ​បាន​បញ្ជាក់​ថា យើង​អាច​ឮ​ព្រះ​សូរ​សៀង​ព្រះ តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ។ អ្នកនិពន្ធ​បទ​គម្ពីរ​ហេព្រើរ​បាន​ដកស្រង់​បទ​គម្ពីរ​នេះ ដើម្បី​ដាស់តឿន​អ្នកជឿ​ព្រះយេស៊ូវ​ ឲ្យ​ជៀសវាង​ការប្រព្រឹត្ត​ខុស​ដូច​ពួក​អ៊ីស្រាអែល កាល​ពួក​គេ​កំពុង​រស់នៅ​វិលវល់​នៅក្នុង​វាល​រហោស្ថាន(ហេព្រើរ ៣:៧-១១)។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ចូរ​ប្រយ័ត្ន​បងប្អូន​អើយ ក្រែង​មាន​ពួក​អ្នករាល់គ្នា​ណាមួយ មានចិត្ត​អាក្រក់ ដោយ​មិន​ជឿ ព្រមទាំង​បោះបង់ចោល​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់នៅ”(ខ.១២-១៣)។ “ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់ថ្ងៃ​វិញ ក្នុង​កាលដែល​នៅតែ​ហៅថា «ថ្ងៃនេះ»នៅឡើយ”(ខ.១២-១៣)។ ដោយសារ​សេចក្តី​សង្ឃឹម​របស់​យើង​បាន​ជាប់​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​យើង​អាច​ពិសោធន៍​នឹង​កម្លាំង ដែល​យើង​ត្រូវការ​ក្នុង​ការ​ស៊ូទ្រាំ គឺ​កម្លាំង​ដែល​បាន​មក​ពី​ការ​លើក​ទឹក​ចិត្ត​គ្នា ក្នុង​ចំណោម​អ្នកជឿ​ព្រះ(ខ.១៣)។ ពេលណា​អ្នកជឿ​ណា​ម្នាក់​មានការ​សង្ស័យ អ្នកជឿ​ដទៃទៀត អាច​ផ្តល់​ការ​លើកទឹកចិត្ត ឲ្យ​យល់ និង​ជឿ​ច្បាស់ ហើយ​ជួយ​ឲ្យ​គាត់​ជៀស​ចេញពី​អំពើបាប។…

Read article