December 13, 2022

You are here:
កុំភ្លេចព្រះគុណណាមួយរបស់ព្រះអង្គឡើយ

យើង​ងាយ​នឹង​រស់នៅ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ ដោយ​មិនបាន​គិត​ច្រើន អំពី​ការពិត​ដ៏​អស្ចារ្យ​ដែល​ថា ព្រះ​ទ្រង់​បាន​អត់ទោស​បាប​ឲ្យ​យើង នៅក្នុង​ព្រះគ្រីស្ទ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្ព្រោល សូម​រំឭក អំពី​សារៈសំខាន់​នៃ​ការ​នឹក​ចាំ អំពី​សេចក្តី​មេត្តា​របស់​ព្រះអម្ចាស់ ដែល​បាន​ជួយ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​បាប។ អត្ថបទ ខ្ញុំ​ចង់​ឲ្យ​អ្នក​ចំណាយពេល​មួយភ្លែត ដើម្បី​ធ្វើការ​ពិនិត្យមើល​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​បន្តិច នៅក្នុង​ការ​ធ្វើដំណើរ​ខាងវិញ្ញាណ​របស់​អ្នក។ ខ្ញុំ​ចង់​ឲ្យ​អ្នក​រំឭក​អំពី​ពេល​ដំបូង ដែល​អ្នក​បានដឹង​ថា ព្រះ​ទ្រង់​បាន​អត់ទោស​ឲ្យ​អំពើបាប​ទាំងអស់​របស់​អ្នក។ ហើយ​សូម​ព្យាយាម​រំឭក​អំពី​អត្ថ​ប្រ​យោ​ន៍ ដែល​ការ​អត់ទោស​បាប​មាន សម្រាប់​ជីវិត​អ្នក ដែល​មាន​ដូចជា សេរីភាព ដែល​វិញ្ញាណ​អ្នកទទួល​បាន សន្តិភាព​ដែល​កើតមាន​ក្នុង​សម្បជញ្ញៈ ឬ​បញ្ញា​ចិត្ត​របស់​អ្នក ក្តី​អំណរ​ដែល​កើតមាន​ក្នុងចិត្ត​អ្នកជា​ដើម។ តែ​យើង​នៅតែ​ងាយ​ភ្លេច​ការអ្វី​ដែល​ព្រះ​បាន​ធ្វើ ភ្លេច​ថា ព្រះអង្គ​បាន​អត់ទោស​ឲ្យ​យើង ហើយ​បាន​សម្អាត​យើង​ឲ្យ​ស្អាត ក្នុង​ព្រះគ្រីស្ទ។ ស្តេច​ដាវីឌ​បាន​យល់​អំពី​សេចក្តី​នេះ​ច្បាស់​ណាស់ កាល​ទ្រង់​និពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ដែល​បាន​ចែងថា “ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ ហើយ​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះគុណ​ណាមួយ​របស់​ទ្រង់​ឡើយ”(ទំនុកដំកើង ១០៣:២)។

Read article
ជីវិតដែលមានន័យ

«សេចក្តី​ជ័យជំនះ​បាន​លេប​សេចក្តី​ស្លាប់​បាត់​ហើយ»។ ១កូរិនថូស ១៥:៥៤ អ្នកនិពន្ធ ជា​ជនជាតិ​អាហ្សង់ទីន ឈ្មោះ ជក លូអ៊ីស ប៉ច(Jorge Luis Borges) បាន​និពន្ធ​រឿង​ខ្លី​មួយ ដែល​និយាយ អំពី​លោក​ម៉ា​កូស រូ​ហ្វូ​ស(Marcus Rufus) ជា​ទាហាន​រ៉ូម៉ាំង ដែល​បាន​ផឹក​ទឹក ពី “ទន្លេ​អាថ៌​កំបាំង​មួយ ដែល​ជួយ​ឲ្យ​មនុស្ស​មានជីវិត​អមតៈ”។ ពេល​មួយ លោក​ម៉ា​កូស​ក៏​បានដឹង​ថា ជីវិត​អមតៈ​មិន​មាន​លក្ខណៈ​ដូច​អ្វី​ដែល​មនុស្ស​រំពឹង​ចង់បាន​នោះ​ទេ ព្រោះ ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ជា​ជីវិត​ឥត​ន័យ។ តាមពិត សេចក្តី​ស្លាប់​បាន​ធ្វើឲ្យ​ជីវិត​មានន័យ។ លោក​ម៉ាកូស​ក៏​បាន​រក​ឃើញ​ថ្នាំបន្សាប ដែល​ជា​ទឹកផុស​ដែល​មាន​ទឹកថ្លា។ បន្ទាប់​ពី​គាត់​បាន​ផឹកទឹក​នោះ​ហើយ គាត់​ក៏បាន​យកដៃ​គាត់​ទៅ​ឆ្កូត​នឹង​បន្លា ហើយ​ឈាម​មួយ​ដំណក់​ក៏បាន​ស្រក់​ចុះ​មក ជា​សញ្ញា​បង្ហាញថា គាត់​មានជីវិត​ដូចដើម​វិញ ដែល​អាច​ស្លាប់​ដូច​មនុស្ស​ទូទៅ។ យើង​ក៏​មិន​ខុសពី​លោក​ម៉ាកូស​ដែរ ព្រោះ​ជួនកាល យើង​អស់សង្ឃឹម ដោយសារ​ភាពអន់ខ្សោយ​នៃ​ជីវិត និង​ការ​រំពឹងគិត​អំពី​សេចក្តី​ស្លាប់(ទំនុកដំកើង ៨៨:៣)។ យើង​យល់ស្រប​ថា សេចក្តី​ស្លាប់​នាំឲ្យ​ជីវិត​មានន័យ។ តែ​ខ្លឹមសារ​នៃ​រឿង​នេះ​បាន​បែក​ជា​ពីរ​នៅត្រង់​ចំណុច​នេះឯង។ យើង​ខុសពី​លោក​ម៉ាកុស ព្រោះ​យើង​ដឹង​ថា នៅក្នុង​ការ​សុគត​របស់​ព្រះគ្រីស្ទ យើង​រក​ឃើញ​អត្ថន័យ​ពិត​នៃ​ជីវិត​យើង។ ព្រះគ្រីស្ទ​បាន​ឈ្នះ​សេចក្តី​ស្លាប់ តាមរយៈ​ការ​បង្ហូរ​ព្រះ​លោហិត​នៅ​លើ​ឈើឆ្កាង​រហូត​អស់ព្រះជន្ម ហើយ​​ជ័យជម្នះ​របស់​ទ្រង់​បាន​លេប​សេចក្តី​ស្លាប់​ហើយ(១កូរិនថូស ១៥:៥៤)។ សម្រាប់​យើង…

Read article