កិច្ចការថ្មីៗដែលត្រូវធ្វើ
ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ។ លោកុប្បត្តិ ១:២៨ ថ្មីៗនេះ ខ្ញុំបានធ្វើការរុករកឃើញដ៏អស្ចារ្យមួយ។ ពេលខ្ញុំដើរតាមផ្លូវដីមួយខ្សែ ចូលទៅក្នុងកន្លែងដែលមានដើមឈើដុះច្រើន នៅក្បែរផ្ទះខ្ញុំ ខ្ញុំក៏បានរកឃើញកន្លែងក្មេងលេងមួយ ដែលបានលាក់កំបាំងក្នុងព្រៃ។ មានជណ្តើរធ្វើពីមែកឈើសម្រាប់ឲ្យក្មេងៗតោងឡើងកន្លែងខ្ពស់មួយ ដើម្បីមើលទេសភាព និងមានទោងមួយចំនួន ធ្វើពីខ្សែកាបចាស់ៗ ចងជាប់នឹងមែកឈើ ហើយថែមទាំងមានស្ពានយោលតូចមួយ សម្រាប់ឆ្លងពីមែកឈើមួយ ទៅមែកឈើមួយទៀត។ មាននរណាម្នាក់បានធ្វើឲ្យឈើ និងខ្សែកាបចាស់ៗ ប្រែក្លាយជាកន្លែងផ្សងព្រេងដ៏ប៉ិនប្រសប់។ លោកប៉ុល ទួន័រ(Paul Tournier) ជារូបវិទូស្វីសជឿថា ព្រះបានបង្កើតយើងមក សម្រាប់ឲ្យធ្វើដំណើរផ្សងព្រេង ព្រោះព្រះបានបង្កើតយើងមក ឲ្យមានរូបភាពដូចព្រះអង្គ(លោកុប្បត្តិ ១:២៦-២៧)។ ពីដើមឡើយ ព្រះអង្គបានធ្វើការទ្រង់ ក្នុងចក្រវាល(ខ.១-២៥) ហើយព្រះអង្គក៏បានបង្កើតមនុស្ស ដែលអាចជ្រើសរើសយកការល្អ ឬការអាក្រក់ ដោយព្រះអង្គមិនខ្លាចផលវិបាកនៅថ្ងៃក្រោយឡើយ(៣:៥-៦) ហើយខណៈពេលដែលព្រះអង្គបង្គាប់យើងថា “ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ”(១:២៨) យើងក៏បានទទួលការបណ្តាលចិត្ត ឲ្យចេះឆ្នៃប្រឌិត ហ៊ានប្រថុយ និងបង្កើតអ្វីដែលថ្មី ខណៈពេលដែលយើងគ្រប់គ្រងពិភពលោក ឲ្យមានផលផ្លែ។ ដំណើរផ្សេងព្រេងទាំងនេះ អាចមានតូច មានធំ តែដែលល្អបំផុតនោះគឺ វាអាចមានប្រយោជន៍ដល់អ្នកដទៃ។ ខ្ញុំជឿថា អ្នកបង្កើតកន្លែងក្មេងលេងក្នុងព្រៃនោះ នឹងមានមនុស្សរកកន្លែងនោះឃើញ…
Read article