កិច្ចការថ្មីៗដែលត្រូវធ្វើ

ចូរ​បង្កើតកូន​ឲ្យ​ចំរើន​ជាច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី​ចុះ។ លោ​កុប្បត្តិ ១:២៨

ថ្មីៗនេះ ខ្ញុំ​បាន​ធ្វើការ​រុករក​ឃើញ​ដ៏​អស្ចារ្យ​មួយ។ ពេល​ខ្ញុំ​ដើរតាម​ផ្លូវ​ដី​មួយ​ខ្សែ ចូល​ទៅ​ក្នុង​កន្លែង​ដែល​មាន​ដើមឈើ​ដុះ​ច្រើន នៅ​ក្បែរ​ផ្ទះ​ខ្ញុំ ខ្ញុំ​ក៏បាន​រក​ឃើញ​កន្លែង​ក្មេង​លេង​មួយ ដែល​បាន​លាក់​កំបាំង​ក្នុង​ព្រៃ។ មាន​ជណ្តើរ​ធ្វើ​ពី​មែកឈើ​សម្រាប់​ឲ្យ​ក្មេងៗ​តោង​ឡើង​កន្លែង​ខ្ពស់​មួយ ដើម្បី​មើល​ទេសភាព និង​មាន​ទោង​មួយចំនួន ធ្វើ​ពី​ខ្សែ​កាប​ចាស់ៗ ចង​ជាប់នឹង​មែកឈើ ហើយ​ថែមទាំង​មាន​ស្ពាន​យោល​តូច​មួយ សម្រាប់​ឆ្លង​ពី​មែកឈើ​មួយ ទៅ​មែកឈើ​មួយទៀត។ មាន​នរណា​ម្នាក់​បាន​ធ្វើឲ្យ​ឈើ និង​ខ្សែ​កាប​ចាស់ៗ ប្រែ​ក្លាយ​ជា​កន្លែង​ផ្សង​ព្រេង​ដ៏​ប៉ិន​ប្រសប់។

លោក​ប៉ុល ទួន័​រ(Paul Tournier) ជា​រូប​វិទូ​ស្វីស​ជឿ​ថា ព្រះ​បាន​បង្កើត​យើង​មក សម្រាប់​ឲ្យ​ធ្វើដំណើរ​ផ្សងព្រេង ព្រោះ​ព្រះ​បាន​បង្កើត​យើង​មក ឲ្យ​មាន​រូបភាព​ដូច​ព្រះអង្គ(លោ​កុប្បត្តិ ១:២៦-២៧)។ ពីដើម​ឡើយ ព្រះអង្គ​បាន​ធ្វើការ​ទ្រង់ ក្នុង​ចក្រវាល(ខ.១-២៥) ហើយ​ព្រះ​អង្គ​ក៏បាន​បង្កើត​មនុស្ស ដែល​អាច​ជ្រើសរើស​យក​ការ​ល្អ ឬ​ការ​អាក្រក់ ដោយ​ព្រះអង្គ​មិន​ខ្លាច​ផលវិបាក​នៅ​ថ្ងៃក្រោយ​ឡើយ(៣:៥-៦) ហើយ​ខណៈ​ពេល​ដែល​ព្រះអង្គ​បង្គាប់​យើង​ថា “ចូរ​បង្កើតកូន​ឲ្យ​ចំរើន​ជាច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី​ចុះ”(១:២៨) យើង​ក៏​បាន​ទទួល​ការ​​បណ្តាល​ចិត្ត ឲ្យ​ចេះ​ឆ្នៃ​ប្រឌិត ហ៊ាន​ប្រថុយ និង​បង្កើត​អ្វី​ដែល​ថ្មី ខណៈ​ពេល​ដែល​យើង​គ្រប់គ្រង​ពិភពលោក ឲ្យ​មានផល​ផ្លែ។ ដំណើរ​ផ្សេង​ព្រេង​ទាំងនេះ អាច​មាន​តូច មាន​ធំ តែ​ដែល​ល្អ​បំផុត​នោះ​គឺ វា​អាច​មានប្រយោជន៍​ដល់​អ្នកដទៃ។ ខ្ញុំ​ជឿ​ថា អ្នកបង្កើត​កន្លែង​ក្មេង​លេង​ក្នុង​ព្រៃ​នោះ នឹង​មាន​មនុស្ស​រក​កន្លែង​នោះ​ឃើញ ហើយ​បាន​កម្សាន្ត​សប្បាយ​នឹង​វា​ផង​ដែរ។

ទោះ​ដំណើរ​ផ្សេង​ព្រេង​នោះ​ជា​ការបង្កើត​ទំនុកភ្លេង​ថ្មី បង្កើត​វិធី​សាស្រ្ត​ថ្មី​សម្រាប់​ផ្សាយដំណឹង​ល្អ ឬធ្វើឲ្យ​ទំនាក់ទំនង​ប្តី​ប្រពន្ធ​មាន​ភាពល្អ​ប្រសើរ​ឡើង​ក្តី ដំណើរ​ផ្សេង​ព្រេង​ទាំងអស់ សុទ្ធតែ​ធ្វើឲ្យ​បេះដូង​យើង​នៅតែ​បន្ត​លោត។ តើមាន​កិច្ចការ​ថ្មី ឬគំរោង​អ្វី ដែល​អ្នក​កំពុង​ទាក់ទាញចិត្ត​អ្នក នៅពេល​នេះ? ព្រះ​ទ្រង់​ប្រហែល​កំពុង​ដឹកនាំ​អ្នក ឲ្យ​ធ្វើ​កិច្ចការ​ថ្មី​ណាមួយ ថ្វាយព្រះ​អង្គ។—SHERIDAN VOYSEY

តើ​ព្រះ​ទ្រង់​សព្វព្រះទ័យ​នឹង​ធ្វើការ​ថ្មី​អ្វីខ្លះ ក្នុង​ជីវិត​អ្នក? តើ​ព្រះអង្គ​បាន​បណ្តាល​ចិត្ត​អ្នក ឲ្យ​ធ្វើ​កិច្ច​កា​រថ្មីៗអ្វីខ្លះ?

ឱព្រះ​អាទិករ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ធ្វើការ​ថ្មី​ថ្វាយព្រះ​អង្គ និង​ដើម្បី​ប្រយោជន៍​អ្នកដទៃ!

For further study, read Genesis to Revelation: Why the Whole Story of the Bible Matters at DiscoverySeries.org​/Q0430.

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : លោកុប្បត្តិ ១៦-១៧ និង ម៉ាថាយ ៥:២៧-៤៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles