ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកឯងរាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកឯងវិញ។ លេវីវិន័យ ១៩:៣៤
ពេលដែលក្រុមគ្រួសារមួយបានផ្លាស់ទៅរស់នៅ ក្នុងប្រទេសក្រៅ ពួកគេមានអារម្មណ៍ថា នៅទីនោះអ្វីៗមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីប្រទេសកំណើតរបស់ពួកគេ ដែលមានដូចជា ភាសា សាលារៀន ទំនៀមទម្លាប់ ចរាចរណ៍ និងអាកាសធាតុ។ ពួកគេមិនដឹងថា ត្រូវសម្របខ្លួនយ៉ាងដូចម្តេចទេ។ អ្នកស្រីផាទី(Patti) ក៏បាននាំប្តីប្រពន្ធមួយគូរនេះ ទៅដើរទិញឥវ៉ាន់ ក្នុងផ្សាលក់អាហារ ក្នុងតំបន់ ដើម្បីបង្ហាញមុខទំនិញដែលមានដាក់លក់នៅទីនោះ និងបង្ហាញរបៀបទិញទំនិញទាំងនោះ។ ខណៈពេលដែលពួកគេកំពុងតែដើរមើល ក្នុងផ្សារនោះ ពួកគេក៏បានបើកភ្នែកធំៗ ដោយទឹកមុខញញឹមស្រស់ ពេលដែលបានឃើញផ្លែទទឹម ដែលពួកគេចូលចិត្តញាំ នៅស្រុកកំណើត។ ពួកគេក៏បានទិញផ្លែទទឹមឲ្យកូនៗម្នាក់មួយផ្លែ ហើយថែមទាំងបានដាក់មួយផ្លែចូលទៅក្នុងដៃរបស់ផាទី ដោយការដឹងគុណ។ ផ្លែឈើដ៏ផ្អែមឆ្ងាញ់ និងមិត្តភក្តិថ្មីបាននាំមកនូវការកម្សាន្តចិត្តយ៉ាងខ្លាំង ក្នុងទឹកដីថ្មី ដែលពួកគេមិនដែលបានស្គាល់ពីមុនមក។
ព្រះទ្រង់បានប្រទានក្រឹត្យវិន័យដល់រាស្រ្តព្រះអង្គ តាមរយៈលោកម៉ូសេ ដែលរាប់បញ្ចូលទាំងការបង្គាប់ ឲ្យប្រព្រឹត្តចំពោះជនបរទេស ឲ្យដូចម្ចាស់ស្រុកផងដែរ(លេវីវិន័យ ១៩:៣៤)។ ព្រះទ្រង់ក៏បានបង្គាប់ទៀតថា “ត្រូវស្រឡាញ់ពួកគេឲ្យដូចខ្លួនឯង”។ ព្រះយេស៊ូវបានហៅក្រឹត្យវិន័យនេះថា ក្រឹត្យវិន័យធំបំផុតទី២ ដែលក្រឹត្យវិន័យធំបំផុតទី១ គឺឲ្យស្រឡាញ់ព្រះ ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង(ម៉ាថាយ ២២:៣៩)។ ព្រោះសូម្បីតែព្រះអម្ចាស់ ក៏បានថែរក្សាជនបរទេសផងដែរ(ទំនុកដំកើង ១៤៦:៩)។
ក្រៅពីការស្តាប់បង្គាប់ព្រះ ខណៈពេលដែលយើងជួយមិត្តភក្តិយើង ឲ្យសម្របខ្លួន ក្នុងប្រទេសរបស់យើង ចូរយើងចាំថា យើងក៏ជាអ្នកដំណើរ ដែលស្នាក់នៅបណ្ដោះអាសន្ននៅលើផែនដីនេះប៉ុណ្ណោះ(ហេព្រើរ ១១:១៣)។ ហើយយើងនឹងរំពឹងរង់ចាំទីកន្លែងដែលយើងនឹងរស់នៅអស់កល្បជានិច្ច។—ANNE CETAS
តើព្រះទ្រង់សព្វព្រះទ័យឲ្យអ្នកជួយទំនុកបម្រុងនរណាខ្លះ? តើព្រះអង្គបានប្រទានអំណោយទានអ្វីខ្លះមកអ្នក ដើម្បីឲ្យអ្នកចែករំលែកសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់អ្នកដទៃ?
ឱព្រះនៃសេចក្តីអាណិត ទូលបង្គំមិនសូវយល់អារម្មណ៍ នៃការរស់នៅជាអ្នកដំណើរ នៅលើផែនដីនេះឡើយ។ សូមព្រះអង្គដឹកនាំទូលបង្គំ ឲ្យធ្វើជាអ្នកលើកទឹកចិត្ត ដល់ជនបរទេស និងមនុស្សដែលទូលបង្គំមិនស្គាល់។
For further study, read Walk with Me: Travelling with Jesus and Others on Life’s Road at discoveryseries.org/courses/walk-with-me-travelling-with-jesus-and-others-on-lifes-road/.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ៣១-៣៣ និង ម៉ាថាយ ២២:១-២២